(ស្វាយវៀង)៖ ក្រុមការងារ នៃនាយកដ្ឋានអតីតយុទ្ធជន នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបើកវគ្គបណ្តុះបណ្តាល គ្រូបង្គោល ស្តីពី នីតិវិធីប្រមូលទិន្នន័យពីស្ថានភាពជីវភាព និងតម្រូវការរបស់អតីតយុទ្ធជន និងគ្រួសារ (រយៈពេលពេញមួយថ្ងៃ) ក្រោមអធិបតីភាពលោក ឯក ក្រិត្យ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោករដ្ឋមន្រ្តី វង សូត នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ដែលរៀបចំធ្វើនៅសាលាខេត្តស្វាយវៀង។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោកស្រី ពៅ សុភាព អភិបាលរងខេត្ត និងលោកស្នងការរងនគរបាលខេត្ត និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្វាយរៀង អភិបាល-អភិបាលរងក្រុង ស្រុក ប្រធានការិយាល័យ សង្គមកិច្ច ក្រុង ស្រុក ជាប្រធានគណៈកម្មការអភិវឌ្ឍន៍សហគមន៍អតីតយុទ្ធជន ឃុំ សង្កាត់ នាយប៉ុស្តិ៍នគរបាលឃុំ សង្កាត់ ជាអនុប្រធានគណៈកម្មការ និងមន្ត្រីជំនាញពាក់ព័ន្ធ អញ្ជើញមកពី ៤៤ឃុំ សង្កាត់ សរុប ៨០នាក់៕