Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលជំនួបពិភាក្សាការងារ រវាងទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងអនុរដ្ឋមន្រ្តីការបរទេសជប៉ុន

27-10-2017 10:44

(ភ្នំពេញ)៖ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផល នៃកិច្ចពិភាក្សាទ្វេភាគី រវាងទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក Iwo HORII អនុរដ្ឋមន្រ្តីការបរទេសជប៉ុន ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។

សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញសារព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ច របស់អនុរដ្ឋមន្រ្តីការបរទេសជប៉ុននេះ លោក ប្រាក់ សុខុន បានវាយតម្លៃថា នឹងជួយពង្រឹង ពង្រីកបន្ថែមទៀត ភាពជាដៃគូយុទ្ធសាស្រ្ត រវាងប្រទេសទាំង២ និងក៏សូមថ្លែងអំណរគុណ ចំពោះការជួយ ឧបត្ថម្ភជាច្រើនរបស់ប្រទេសជប៉ុន ក្នុងដំណើរការសន្តិភាព ក៏ដូចជា ក្នុងការស្តារអភិវឌ្ឍន៍ប្រទេសកម្ពុជា រហូតដល់ពេលបច្ចុប្បន្ននេះ។

ជាការឆ្លើយតប អនុរដ្ឋមន្រ្តីការបរទេសជប៉ុន បានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើននៅកម្ពុជា ហើយអះអាងថា រដ្ឋាភិបាលក្រុងតូក្យូ និងបន្តផ្តល់ជំនួយឧបត្ថម្ភ ដល់កម្ពុជា ក្រោមកម្មវិធីសហប្រតិបត្តិការ ជប៉ុន កម្ពុជា ។

ជប៉ុន ក៏បានគិតគូ ជួយដល់កម្ពុជា លើការកែទម្រង់គ្រប់វិស័យ ជាពិសេស ការបង្កើនសមត្ថភាព កំពង់ផែ ក្រុងព្រះសីហនុ ដើម្បីឆ្លើយតប នឹងការទាក់ទាញក្រុមហ៊ុនជប៉ុន មកវិនិយោគទុនមកកម្ពុជាផងដែរ។

សូមអានខ្លឹមសារលម្អិត នៅក្នុងសេចក្តីប្រកាសព័ត៌មានខាងក្រោមនេះ៖