លោក ទូច សំអុល ចៅសង្កាត់រងទី២ សង្កាត់ស្ទឹងមានជ័យ២ និងក្រុមការងារចុះពិនិត្យ ការដ្ឋានផ្លូវចាក់បេតុងឆ្អឹងដែក ជាគម្រោង របស់សាលារាជធានីភ្នំពេញ
27-10-2017 10:39
(ភ្នំពេញ)៖ លោក ទូច សំអុល ចៅសង្តាត់រងទី២ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០១៧ បានដឹកនាំ ក្រុមការងារចុះ ពិនិត្យការដ្ឋាន ផ្លូវចាក់បេតុង មួយខ្សែទទឹង៥ម៉ែត្រ និង បណ្តោយប្រវែង៣១២០ម៉ែត្រ ដោយ ឆ្លងកាត់ ចំនួនបួនភូមិ គឺភូមិព្រែកទាល់ ភូមិព្រែកទាល់១ភូមិ ភូមិដំណាក់ធំ និងភូមិដំណាក់ធំ៤។
ការចុះពិនិត្យការដ្ឋាននេះ ធ្វើឡើងតបតាមការ ចង្អុលលបង្ហាញ ពីលោក ពេជ្រ កែវមុន្នី អភិបាលខណ្ឌមានជ័យ សង្កាត់ស្ទឹងមានជ័យ២។
នៅក្នុងឪកាសនោះ លោក ទូច សំអុល បានប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា ការចុះពិនិត្យការដ្ឋាន ផ្លូវចាក់បេតុងក្រាល ឆ្អឹងដែក គឺដើម្បីត្រួតពិនិត្យការសាងសង់ ឲ្យសមស្របតាមស្តង់ដារ។
ជាមួយគ្នានោះ លោក ទូច សំអុល បានណែនាំ ទៅដល់ក្រុមហ៊ុន LNSK សូម ស្ថាបនាផ្លូវ ទៅតាមកិច្ចសន្យា និងបទដ្ឋាន បច្ចេកទេស ដើម្បីឲ្យគុណភាព ផ្លូវប្រើប្រាស់ បានយូរអង្វែង សំរាប់ប្រជាពលរដ្ឋ ធ្វើដំណើរ ដោយសុខសុវត្ថិភាព ក្នុងមូលដ្ឋានផងដែរ។
ប្រជាពលរដ្ឋ ដែលរស់នៅ អមសងខាងផ្លូវ ការដ្ឋានសាងសង់ ផ្លូវនោះបានថ្លែងអំណរគុណ ទៅដល់សាលារាជធានីភ្នំពេញ ក៏ដូចជា សាលាខណ្ឌមានជ័យ ដែលបានយកចិត្តទុកដាក់ ជួយទំលាក់ជាថវិកា ស្ថាបនាផ្លូវមួយខ្សែនេះ ទុកជាសម្បត្តិ សាធារណៈ ប្រយោជន៍ ឲប្រជាពលរដ្ឋ ប្រើប្រាស់បានយូរអង្វែង៕