(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, លោក អាន គន្ធធារ៉ា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, លោក ជូរ លឹមហួត, លោក វង់ វុធ៖
* ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតអបអរសាទរយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនលោក ស៊ីជីន ភីង ដែលត្រូវបានបោះឆ្នោតជ្រើសរើស ជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិនបន្តទៀត
២៖ ប្រជាពលរដ្ឋឃុំគគីរ១៨នាក់ថ្មីថែមទៀត ដែលរងគ្រោះដោយសារធាតុគ្រាប់គីមីរបស់អាមេរិក ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ, ពលរដ្ឋរងគ្រោះកើនដល់៨៩នាក់
៣៖ កម្លាំងសមត្ថកិច្ចចម្រុះជាង១ម៉ឺននាក់ នឹងត្រូវដាក់ពង្រាយ ដើម្បីការពារសន្តិសុខ ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ
៤៖ សម្តេចក្រឡាហោម ស ខេង អំពាវនាវ១០ចំណុចឲ្យប្រជាពលរដ្ឋចូលរួមបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ នៅឱកាសព្រះរាជពិធីបុណ្យអុំទូក!
៥៖ ចំពោះមុខស្ថានការណ៍នយោបាយកម្ពុជាបច្ចុប្បន្ន ជប៉ុន បង្ហាញជំហរគាំទ្ររាជរដ្ឋាភិបាលកម្ពុជាជានិច្ច ហើយនៅតែបន្តជំនួយសម្រាប់ការបោះឆ្នោត
៦៖ កម្ពុជានឹងរៀបចំការប្រកួតអង្ករល្អបំផុត ប្រចាំឆ្នាំ នៅថ្ងៃទី០១ ខែវិច្ឆិកាខាងមុខនេះ ដើម្បីរកជ័យលាភី ទៅប្រកួតប្រជែង ក្នុងកម្រិតពិភពលោក
៧៖ កីឡាការិនី ស៊ន សៀវម៉ី សម្រេចចេញលុយហោប៉ៅវៈកាត់ជង្គង់ ក្រោយចាំប្រាក់រង្វាន់ SEA Games ដូចសុំទឹកភ្លៀងលើ មេឃ
៨៖ ទស្សនៈមិត្តអ្នកអាន៖ លិខិត ហុង សុខហួរ ជាសច្ចភាពចំពោះកិច្ចខិតខំប្រឹងប្រែងលើការងារព្រំដែនរបស់សម្តេចតេជោ ហ៊ុន សែន
* ព័ត៌មានអន្តរជាតិ (World News)
១៖ ការថ្វាយព្រះភ្លើងដល់ ព្រះសពអតីតស្តេចថៃ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត នឹងចាប់ផ្តើមនៅម៉ោង ១០៖០០នាទីយប់នេះ ខណៈព្រះរាជពិធីបុណ្យទាំងមូលចំណាយអស់ ៩០លានដុល្លារ!
២៖ ប្រធានាធិបតីអាមេរិក អបអរប្រធានាធិបតីចិន ជាប់ឆ្នោតជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន
៣៖ លោក គីម ជុងអ៊ុន «ផ្ញើសារអបអរសាទរ លោក ស៊ី ជិនពីង» ដែលទើបត្រូវបានតែងតាំងជា អគ្គលេខាធិការ នៃគណកម្មាធិការមជ្ឈិមបក្សកម្មុយនិស្តចិន នាអាណត្តិទីពីរ!
៤៖ លោក ដូណាល់ ត្រាំ «បង្ហាញការខកចិត្តនឹងរុស្ស៊ី ដែលរារាំងដំណើរការ ដោះស្រាយបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង»
៥៖ សមាជិកសភាអ៊ុយក្រែន រងរបួសក្នុងការបំផ្ទុះរថយន្តដ៏កក្រើក នៅទីក្រុងកៀវ ខណៈអង្គរក្សរបស់លោកស្លាប់!
៦៖ ប្រទេសកូរ៉េខាងជើង «គំរាមបំផ្ទុះគ្រាប់បែកអ៊ីដ្រូសែន នៅមហាសមុទ្រប៉ាស៊ីហ្វិក» ក្រោយលឺពាក្យ ដូណាល់ ត្រាំ ព្រមានប្រើកម្លាំងទ័ព...
៧៖ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ប្រកាស៖ «យើងត្រូវការឲ្យឃើដចាត់ទុកលទ្ធផលប្រជាមតិជាមោឃៈ មិនមែនគ្រាន់តែផ្អាកនោះទេ»
៨៖ ក្រោយអ៊ីរ៉ាក់ប្រើធម៌ក្តៅ «ក្រុមឃើដបង្ខំចិត្តផ្អាកលទ្ធផលប្រជាមតិ និងស្នើសុំចរចាគ្នា» ប៉ុន្តែអ៊ីរ៉ាក់មិនទាន់ឆ្លើយតប ៕