Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពង់ធំ៖ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជារឿងសំខាន់ការផ្តល់សៀវភៅស្នាក់នៅ និងការផ្តល់អត្តសញ្ញាណប័ណ្ណ ការផ្លាស់ប្តូរលំនៅដ្ឋានជូនប្រជាពលរដ្ឋ

26-10-2017 19:34

(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានលើកឡើងថា ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋជារឿងសំខាន់ និងចាំបាច់ដូចជា ការផ្តល់សៀវភៅស្នាក់នៅ ការផ្តល់អត្តសញ្ញាណប័ណ្ណការផ្លាស់ប្តូរលំនៅដ្ឋាន ជូនប្រជាពលរដ្ឋជាដើម។ ដូច្នេះទេក្នុងនាមមន្ត្រីដែលអ្នកទទួល ការផ្តល់សេវាជូនប្រជាពលរដ្ឋនេះ ត្រូវអនុវត្តឲ្យបានល្អចៀសវាង ការយកលុយសេវាខាងក្រៅ ពីប្រជាពលរដ្ឋ។

លោក សុខ លូ ថ្លែងបែបនេះក្នុងឱកាសលោកអញ្ជើញបើកកិច្ចប្រជុំពិភាក្សា ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាមួយលោក តូច ថុន អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧នេះ នៅសាលាខេត្តកំពង់ធំ។

លោក សុខ លូ បានបន្តថា នៅពេលមិនយូរទេ ពោលគឺ២ទៅ៣ខែ ខាងមុខនេះ អង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៅរដ្ឋបាលខេត្ត នឹងបើកឲ្យដំណើរការដើម្បី បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋហើយ។

លោកអភិបាលខេត្តកំពង់ធំ បានបញ្ជាក់ថា អង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៅរដ្ឋបាលខេត្តកំពង់ធំ ដែលបាននឹងកំពុង សាងសង់អគារ ហើយគ្រោងបើកឲ្យដំណើរការ នៅ២ទៅ៣ខែខាងមុខនេះ ដើម្បីបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរចៀសវាង ការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ ដែលតែងតែកើតមានឡើងនាពេលកន្លងមក និងបន្តបង្កើតការិយាល័យច្រកចេញចូលតែមួយនៅតាមបណ្តាក្រុង-ស្រុក ជាបន្តបន្ទាប់ទៀត៕