(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៦ ខែតុលា នាទីស្តីការក្រសួងយុត្តិធម៌ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យបញ្ជីស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត បានដឹកនាំកិច្ចប្រជុំគណៈកម្មការថ្នាក់ជាតិពិនិត្យលើសំណើសុំបន្ធូរបន្ថយទោស និងលើកលែងទោសពីគណៈកម្មការក្រសួងមហាផ្ទៃ ចំនួន៤មណ្ឌលអប់រំកែប្រែ និងពីគណៈកម្មការរាជធានីខេត្តចំនួន ១៩ពន្ធនាគារ សម្រាប់ឱកាសបុណ្យតាំងតុឆ្នាំ២០១៧នេះ សរុបទណ្ឌិតដែលបានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ចំនួន៤២១នាក់ (ស្ត្រី៣៧នាក់)។ ជាលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មការថ្នាក់ជាតិ មានតែទណ្ឌិតចំនួនសរុប៤៩រូបប៉ុណ្ណោះ ដែលត្រូវបានសម្រេចស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោសសម្រាប់ឱកាសបុណ្យតាំងតុ២០១៧នេះ ក្នុងនោះ៖
១៖ ទណ្ឌិតចំនួន១រូបប៉ណ្ណោះ បានសម្រេចស្នើសុំលើកលែងទោស លើសំណើលើកលែងទោសសរុប ៥៤រូប
២៖ ទណ្ឌិតចំនួន ៤៨រូប (ស្ត្រី៤រូប) បានសម្រេចស្នើសុំបន្ធូរបន្ថយទោស លើសំណើសុំបន្ធូរបន្ថយទោសសរុប ៣៦៧រូប