(ភ្នំពេញ)៖ តារាចម្រៀងស្រីប្រចាំផលិតកម្ម សាន់​ដេ កញ្ញ វិរៈ និច្ច និងចូលខ្លួនមកបកស្រាយ ពាក់ព័ន្ធនឹងការសង្ស័យ​របស់ទស្សនិកជន ថា នាងនិងនាយចឺម មានទំនាក់ទំនងលើស​ពីមិត្តរួមការងារ ខណៈនាងបានសម្ដែងជាមួយ នាយចឺម យ៉ាងស្និទ្ធប្រៀបដូចស្នេហាថ្មីថ្មោង ក្នុងបទចម្រៀងមួយបទមានចំណងជើងថា «មនុស្ស​ស្រី​មាន​សង្សារ​ច្រើន​​មិន​មែន​សុទ្ធ​តែ​សាវា​​»។ ការទម្លាយពីអាថ៌កំបាំងនេះ នឹងធ្វើការផ្សាយផ្ទាល់ តាមរយៈ​ Fresh News TV និង Fresh news Radio នៅល្ងាចថ្ងៃសៅរ៍ ទី ២៨ តុលា នេះ ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក ​របស់​តារា»។

ជាការកត់សម្គាល់ គេសង្តេតឃើញថា មួយរយៈមកនេះ តារាចម្រៀងមុខស្រស់ កញ្ញា វិរៈ និច្ច ហាក់មានសន្ទះខ្លាំង ដោយរាល់ចម្រៀងរបស់នាង គឺមានទស្សនិកជនគាំ​ទ្រ​ច្រើន។ អ្វីដែលពិសេសនោះ គឺថ្មីៗនេះ នាងមានរាសីឡើងខ្ពស់ត្រដែតតែម្ដង ខណៈគេឃើញថា វិរៈ​និច្ច បានដូររថយន្តស៊េរីទំនើបជាញឹកញាប់។ ជាមួយគ្នានេះ មានទស្សនិកជន​ជាច្រើន ជាពិសេសអ្នកគាំទ្រ​របស់នាង កំពុងតែសង្ស័យថា នាង និង នាចឺម កំពុងតែមានទំនាក់ទំនងលើសពីមិត្តរួមការងារ ដោយសារតែ អ្នកទាំងពីរមានភាពស្និទ្ធស្នាល ប្រៀបដូចគូស្នេហ៍ថ្មីថ្មោងអ៊ីចឹង។

ពាក់ព័ន្ធនឹងការសង្ស័យ រឿងទំនាក់ទំនងស្នេហា រូមទាំងជីវិតការងារ​ក្នុងវិស័យសិល្បៈ កញ្ញា វិរៈ និច្ច នឹងចូលខ្លួនមកបកស្រាយ ដើម្បីឲ្យទស្សនិកជន​ជ្រាបកាន់តែច្បាស់ តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នៅថ្ងៃសៅរ៍ ទី ២៨ តុលា នៅវេលាម៉ោង ៧៖០០ យប់ នៅលើ​ Fresh News TV និង Fresh news Radio និងចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យទី ២៩ តុលា​ ឆ្នាំ ២០១៧ វេលាម៉ោងល្ងាចដដែល៕