Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចពិជ័យសេនា ទៀ បាញ់ នឹងអញ្ជើញប្រកាស បង្កើតកងពលតូចអន្តរាគមន៍លេខ១២៨ ខេត្តស្ទឹងត្រែង នៅថ្ងៃទី២៨ ខែតុលា!

26-10-2017 14:20

(ភ្នំពេញ)៖ ក្រសួងការពារជាតិ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ថា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងអញ្ជើញក្នុងពិធីប្រកាសបង្កើត កងពលតូចអន្តរាគមន៍លេខ ១២៨ ខេត្តស្ទឹងត្រែង និងតែងតាំងផ្លាស់ប្តូរមុខតំណែងនាយទាហាន ដែលរៀបចំឡើង ដោយយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង។

យោងតាមសេចក្តីប្រកាសព័ត៌មានដែល Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ទៀតថា ក្នុងពិធីប្រកាសនោះ ក៏នឹងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នាយទាហានប្រធានស្ថាប័ន កងឯកភាពចម្រុះក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ព្រមទាំងមន្ត្រីរាជការកម្លាំងប្រដាប់អាវុធ រដ្ឋបាលមូលដា្ឋនគ្រប់លំដាប់ថ្នាក់ នៅខេត្តស្ទឹងត្រែង អញ្ជើញចូលរួមផងដែរ។

សូមជម្រាបថា កងពលតូចអន្តរាគមន៍លេខ១២៨ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចបង្កើតឡើង ក្រោយពេលកងទ័ពប្រទេសឡាវ ចូលឈ្លានពានទឹកដីខ្មែរ តែត្រូវបានដកខ្លួនចេញវិញ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន អញ្ជើញចេញទៅជួបចរចារជាមួយភាគីឡាវ ដល់ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ៕