(ភ្នំពេញ)៖ ក្រុមហ៊ុន Samsung នឹងប្រកាសលក់ទូរស័ព្ទ Note Fan Edition ក្នុងពេលដ៏ឆាប់ខាងមុខនេះ ដែលនឹងបង្ហាញពីភាពសម្រិតសម្រាំងដ៏ប៉ិនប្រសប់ ការរចនាប្រកបដោយ ភាពផ្ចិតផ្ចង់នៃឧបករណ៍ដ៏ទំនើបគ្មានគូប្រជែង។

ទូរស័ព្ទ Note Fan Edition ថ្មី ក៏មានបំពាក់ដោយប្រព័ន្ធ IP68 ធន់នឹងទឹក ទាំងទូរស័ព្ទ និងប៊ិក S Pen ដែលជាប្រព័ន្ធការពារលំដាប់កំពូល និងការកម្សាន្ត គ្មានដែនកំណត់។ ទូរស័ព្ទ Note Fan Edition ថ្មី ផ្តល់នូវតុល្យភាពយ៉ាងឥតខ្ចោះ រវាងមុខងារបំពេញការងារ និងការកម្សាន្ត ដើម្បីអត្ថប្រយោជន៍នៃការប្រើប្រាស់ច្រើនលើសពីស្មាតហ្វូនធម្មតា។
 
លក្ខណៈពិសេស បន្ថែមពីលើការផ្តោតទៅលើការធានាគុណភាព មានលក្ខណៈពិសេសនៃទូរស័ព្ទ Note Fan Edition ដែលផ្តល់ជូនអ្នកប្រើប្រាស់៖

* S Pen: របស់ចាំបាច់បំផុតរបស់ Note Fan Edition គឺប៊ិក S Pen។ ប៊ិក S Pen គឺដូចជាប៊ិកពិតៗ ជាមួយនឹងភាពច្បាស់ និងអានុភាព ដូច្នេះ អ្នកប្រើប្រាស់អាចប្រើវា ដើម្បីកត់ត្រាបង្ហាញគំនិតនៅក្នុង ជីវភាពប្រចាំថ្ងៃ ទោះបីជានៅពេលទូរស័ព្ទរលត់ Screenក៏ដោយ ដោយប្រើមុខងារ Screen Off Memo និងដាក់វាឲ្យភ្លឺជានិច្ច តាមរយៈមុខងារ Always On Display ។ ប៊ិក S Pen ក៏អាចឲ្យអ្នកប្រើប្រាស់ បង្កើត និងចែកចាយរូបមានចលនា GIF ដោយប្រើ Smart Select នៅលើមុខងារ Air Command ព្រមទាំងការប្រើប្រាស់ Magnify and Translate ដែលអាចឲ្យអ្នកប្រើប្រាស់អាចពង្រីកពង្រួមរូប នៅលើអេក្រង់ ឬប្តូរភាសាបាន

* ការកម្សាន្តល្អផ្តាច់គេ៖ ជាមួយអេក្រង់ QHD Super AMOLED ទំហំ 5.7-inch នៃទូរស័ព្ទដៃ Note Fan Edition អាចឲ្យអ្នកទស្សនាវីដេអូ ជាមួយរូបភាព និងពណ៌ភ្លឺច្បាស់ល្អកម្រិតខ្ពស់។ ទូរស័ព្ទដៃ Note Fan Edition អាចឲ្យអ្នកបង្ហោះវីដេអូក្នុងកម្រិត HDR ដើម្បីផ្តល់នូវភាពងាយស្រួលដល់អ្នកផលិតកុន។  

* សុវត្ថិភាព៖ ទូរស័ព្ទដៃ Note Fan Edition ផ្តល់ជូនលោកអ្នកសុវត្ថិភាពលំដាប់កំពូល ជាមួយ បច្ចេកវិទ្យាស្គេនប្រស្រីភ្នែក និងស្គេនម្រាមដៃ ព្រមជាមួយមុខងារ Samsung Knox ដែលជាមុខងារ សុវត្ថិភាពលំដាប់ពិភពលោក។ មិនតែប៉ុណ្ណោះ អ្នកអាចចូលទៅកាន់វេបសាយ ឬប្រើប្រាស់សេវា ធនាគារកាន់តែងាយស្រួល និងមានសុវត្ថិភាពតាមរយៈកម្មវិធី Samsung Pass ។  

Note Fan Edition នឹងមកដល់ប្រទេសកម្ពុជា គឺនៅពាក់កណ្តាលខែវិច្ឆិការ ដែលមានតែ ២ពណ៌គឺ ពណ៌ខ្មៅ និងពណ៌ទឹកសមុទ្រ៕