(ភ្នំពេញ)៖ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) សូមជម្រាប​ជូនអាណាព្យាបាលសិស្ស​ ដែលបានប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ កាលពីថ្ងៃទី ២១-២២ ខែ សីហា ឆ្នាំ ២០១៧ កន្លងទៅនេះឲ្យបានជ្រាបថា បវេសនកាលឆ្នាំសិក្សា ២០១៧-២០១៨ នៅ PPIU សម្រាប់និស្សិតថ្មីថ្នាក់បរិញ្ញាបត្រ និង បរិញ្ញាបត្ររង នឹងចាប់ផ្តើមពីថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នេះ ! សូមអញ្ជើញចុះឈ្មោះចូលរៀន ចាប់ពីពេលនេះតទៅ!។

សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) មានកម្មវិធីសិក្សាថ្មី លើគ្រប់ជំនាញស្របតាមការរីកចម្រើននៃសេដ្ឋកិច្ច និងទីផ្សារការងារក្នុងប្រទេស សហគមន៍ អាស៊ាន និងពិភពលោក​។ PPIU មានដៃគូ​សហប្រត្តិបត្តិការ ជាមួយសាកលវិទ្យាល័យ ក្នុងសហគមន៍អាស៊ាន និង​ពិភពលោក ដើម្បីបង្កលក្ខណៈឲ្យនិស្សិតបានផ្លាស់ប្តូរ បទពិសោធន៍រវាងគ្នា តាមរយៈទស្សនកិច្ចសិក្សា (Study Visit) ឬ ផ្លាស់ប្តូរការសិក្សា (Exchange Program) ។

លើសពីនេះទៀត PPIU បានដឹកនាំនិស្សិតឲ្យចូលរួមកម្មវិធីប្រកួតថ្នាក់ជាតិ អន្តរជាតិ ដូចជា​ សំនួនវោហាស័ព្ទ (Debate) ការការពារបរិស្ថាន កាតព្វកិច្ចកាកបាទក្រហម ឬ ព្រឹត្តិការណ៍ផ្សេងៗ ដែលធ្វើឲ្យនិស្សិតទទួលបានចំណេះដឹងថ្មីៗ ជាពិសេស គឺបំណិនជីវិត (Soft Skills) ។ល។

PPIU មានបណ្ណាល័យធំទូលាយ មានផាសុកភាព មានឯកសារថ្មីៗ សម្បូរបែបស្របតាមកម្មវិធីសិក្សា និងបំពេញតម្រូវការស្រាវជ្រាវ​របស់និស្សិត លើសពីនេះទៀត មានភ្ជាប់ E-Library ទៅបណ្ណាល័យលើពិភពលោកដើម្បីបង្ក លក្ខណៈងាយស្រួលដល់ការសិក្សា ស្រាវជ្រាវរបស់និស្សិត​។

PPIU មានសាស្រ្តាចារ្យមានគុណវុឌ្ឍិខ្ពស់ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងមានសញ្ញាបត្រចាប់​ពីបរិញ្ញាបត្រជាន់ខ្ពស់ទៅ ដែលបានបញ្ចប់មក​ពីសាកលវិទ្យាល័យល្បីៗ ក្នុងប្រទេស និងក្រៅប្រទេស ។ PPIU មានចំណតកង់ ម៉ូតូ (អាចចតបាន ៥,០០០ គ្រឿងក្នុងពេលតែមួយ) យានយន្តធំទូលាយ (អាចចតបាន ២០០ គ្រឿងក្នុងពេលតែមួយ) ប្រកបដោយសុវត្ថិភាព។

ព័ត៌មានលម្អិត សូមទំនាក់ទំនងតាមទូរស័ព្ទលេខ 023 999 908, 016 596 013, 071 333 6777 , 095 981 550 ឬមកទស្សនា PPIU តាមអសយដ្ឋាន អាគារលេខ ៣៦ ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ខណ្ឌ ៧ មករា ក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា (ទល់មុខវិទ្យាល័យបាក់ទូក) ឬ តាមគេហទំព័រ www.ppiu.edu.kh ឬ ទំព័រ Facebook ផ្លូវការ Facebook.com/ppiu.edu.kh.ppiucam​៕