កម្ពុជានឹងរៀបចំការប្រកួតអង្ករល្អបំផុត ប្រចាំឆ្នាំ នៅថ្ងៃទី០១ ខែវិច្ឆិកាខាងមុខនេះ ដើម្បីរកជ័យលាភីទៅប្រកួតប្រជែងក្នុងកម្រិតពិភពលោក (Video inside)
26-10-2017 07:35
(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា នឹងរៀបចំឲ្យមានការប្រកួតអង្ករល្អបំផុតប្រចាំឆ្នាំ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅភោជនីដ្ឋាន អ៊ុយ គុយទាវ (បឹងកេងកង)។
សហព័ន្ធស្រូវអង្ករបានឲ្យដឹងថា ការរៀបចំឲ្យមានការប្រកួតប្រជែងរកអង្ករល្អបំផុត គឺដើម្បីស្វែងរកអ្នកទទួលជ័យលាភីអង្ករ ដែលមានគុណភាពល្អបំផុត យកទៅប្រកួតប្រជែងជាមួយប្រទេសនានាក្នុង
កម្មវិធីការប្រកួតអង្ករល្អបំផុតពិភពលោកលើកទី៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៦-៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងម៉ាកាវ ប្រទេសចិន។
ចំពោះអង្ករដែលនឹងត្រូវយកមកប្រកួតស្វែងរកជ័យលាភីមាន ៣ប្រភេទដូចខាងក្រោម៖
១. ជ័យលាភីលើអង្ករក្រអូបប្រណិត (Premium Fragrant Rice)
២. ជ័យលាភីលើអង្ករក្រអូប (Fragrant Rice)
៣. ជ័យលាភីលើអង្ករសគ្រាប់វែង (Long Grain White Rice)