(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, លោក សៀរ សៀកឡេង, លោក អាន គន្ធធារ៉ា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, លោក ជូរ លឹមហួត, លោក វង់ វុធ និងលោក ហួន លីហួ៖
* ព័ត៌មានជាតិ (Cambodia News)
១៖ ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យលើកលែងទោស លោក ហុង សុខហួរ ក្រោយធ្វើលិខិតសុំទោសសម្តេចតេជោ ហ៊ុន សែន ចំពោះកំហុសឆ្គងរបស់ខ្លួនដែលបង្ហោះឯកសារព្រំដែនក្លែងក្លាយ
២៖ តុលាការចេញដីកាដោះលែង លោក ហុង សុខហួរ ក្រោយទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ, ការដោះលែង នឹងធ្វើឡើងនៅព្រលប់ថ្ងៃនេះ
៣៖ ធនាគារជាតិនៃកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការចេញផ្សាយធនប័ត្រ (ក្រដាសប្រាក់) ប្រភេទ១០០០រៀល និង៥០០០រៀល គំរូថ្មី
៤៖ ព្រះមហាក្សត្រឡាយព្រះហស្តដាក់ឲ្យប្រើប្រាស់ច្បាប់ស្តីពីការបែងចែកអាសនៈបក្សនយោបាយ ដែលត្រូវរំលាយ
៥៖ សម្ដេចតេជោ ហ៊ុន សែន ហៅបាតុកម្មរបស់គណបក្សសង្រ្គោះជាតិ ក្រោយការបោះឆ្នោតឆ្នាំ២០១៣ គឺជារូបភាពនៃការធ្វើចលនាបះបោរបដិវត្តន៍យ៉ាងពិតប្រាកដ
៦៖ សម្ដេចតេជោ ហ៊ុន សែន បន្ដប្រកាសស្វាគមន៍តំណាងរាស្រ្ត ក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌ ក្រុមប្រឹក្សាឃុំ-សង្កាត់ មេឃុំ-ចៅសង្កាត់ និងជំទប់ដែលផ្តាច់ខ្លួនចេញពីបក្សសង្គ្រោះជាតិ
៧៖ សម្ដេចតេជោ ហ៊ុន សែន៖ ការរំលាយគណបក្សនយោបាយដែលក្បត់ជាតិ មិនមែនមានតែនៅកម្ពុជាទេ សូម្បីបក្សកាន់អំណាចបើធ្វើខុស ក៏ត្រូវរំលាយដូចគ្នា
៨៖ រដ្ឋមន្ត្រីសុខាភិបាល ចេញសេចក្តីណែនាំពីវិធីបង្ការជំងឺ និងបញ្ហាសុខភាពដល់ពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃខាងមុខនេះ!
៩៖ ចំណូលបានពីវិស័យជលផល មានជាង៦៤ម៉ឺនដុល្លារ នៅរយៈពេល៩ខែ ឆ្នាំ២០១៧, កម្ពុជានាំចេញផលនេសាទបានជាង១ម៉ឺនតោន
* ព័ត៌មានអន្តរជាតិ (World News)
១៖ លោក ស៊ី ជិនពីង «ត្រូវបានបន្តតែងតាំងជាអគ្គលេខាធិការនៃគណកម្មាធិការ មជ្ឈិមបក្សកម្មុយនិស្តចិន» សម្រាប់អាណត្តិទីពីរ
២៖ សមាជបក្សកុម្មុយនីស្ដចិនបានបញ្ចប់៖ លោក ស៊ី ជិនពីង ក្លាយជាមេដឹកនាំចិនដ៏មានឥទ្ធិពលដល់កំរិតរបស់លោក ម៉ៅ សេទុង
៣៖ ទីបំផុតគំនិតផ្តួចផ្តើមរបស់ លោក ស៊ី ជិនពីង ត្រូវបានយកទៅចែង ក្នុងធម្មនុញ្ញនៃបក្សកុម្មុយនិស្តចិន!
៤៖ អ្នកជំនាញព្រមានធ្ងន់ៗ៖ «សង្គ្រាមសម្តីរវាង ដូណាល់ ត្រាំ និង គីម ជុងអ៊ុន នឹងក្លាយជាសង្គ្រាមមែនទែនហើយ»
៥៖ ព្រឹទ្ធសមាជិកជាន់ខ្ពស់ ប្រៀនប្រដៅ ដូណាល់ ត្រាំ៖ «បញ្ហាកូរ៉េខាងជើង ទុកឲ្យមន្ត្រីជំនាញជាអ្នករៀបចំដោះស្រាយវិញទៅ»
៦៖ កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន ផ្ដើមធ្វើសមយុទ្ធយោធាស្ទាក់ចាប់មីស៊ីលផ្លោងកូរ៉េខាងជើង
៧៖រដ្ឋាភិបាលឥណ្ឌាបញ្ជាឲ្យ «ការពារសន្តិសុខជូនក្រុមអ្នកសារព័ត៌មាន ដែលកំពុងបំរើការងារគ្រប់ទីកន្លែងក្នុងប្រទេស» ៕