(បាត់ដំបង)៖ សង្ស័យបណ្តាលមកពីភ្លើងប្រច័ណ្ឌ បានបង្ខំឲ្យបុរសជាប្តីច្របាច់-ក ប្រពន្ធ រួចហើយជ្រមុជនៅក្នុងទឹកប្រឡាយសហគមន៍ស្ថិតក្នុងភូមិ វត្តកណ្តាល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង រហូតស្លាប់យ៉ាងអាណោចអាធ័ម នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនបង្កឈ្មោះ ហើស ហឿន រីឯប្រពន្ធរងគ្រោះឈ្មោះ នី ស្រីនាង អាយុ៣៣ឆ្នាំ រស់នៅភូមិសំបុកអក ឃុំកំពង់ព្រៀង ស្រុកសង្កែ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។

តាមរបាយការណ៍បានបញ្ជាក់ថា បន្ទាប់កើតហេតុហើយជនសង្ស័យបានរត់សារភាពខ្លួនឯង នៅទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសង្កែថា ខ្លួនជាអ្នកធ្វើ ដោយសារតែខ្លួនប្រច័ណ្ឌប្រពន្ធមានសហាយ។

បច្ចុប្បន្មជនសង្ស័យកំពុងឃុំខ្លួន និងធ្វើការសាកសួរចម្លើយនៅអាវុធហត្ថស្រុកសង្កែនៅឡើយ។ ទោះជាយ៉ាងណាពុំទាន់មានសមត្ថកិច្ចណា រាយការណ៍ពីរឿងលម្អិត ឲ្យបានច្បាស់លាស់នៅឡើយទេ៕