(ភ្នំពេញ)៖ សូមអបអរសាទរអតិថិជនឈ្មោះ ឈន រក្សា ដែលបានឈ្នះរង្វាន់ធំពីឆ្នោតកោសសរុបជាទឹកប្រាក់ចំនួន៨០,០០០,០០០រៀល ពីក្រុមហ៊ុនឆ្នោតកីឡាជាតិ ដែលឈ្នះរង្វាន់ធំពីប្រភេទឆ្នោតកោសប៉េណងទី ពិតជាអស្ចារ្យមែន។

អតិថិជនដែលមានសំណាងឈ្នះនេះលោក ឈន រក្សា បានទិញឆោ្នតកោសរបស់ក្រុមហ៊ុនឆ្នោតកីឡាជាតិចំនួន២ដុំ ប៉ុន្តែពុំទាន់មានឱកាសឈ្នះ ទើបតែថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ម្សិលមិញ បងប្រុសបានទិញឆ្នោតកោស៣សន្លឹក មកផ្សងសំណាងទៀត ហើយក៏ឈ្នះរង្វាន់ធំតែម្តង អតិថិជនដែលមានសំណាង ឈ្នះរង្វាន់ធំនេះ មានអាសយដ្ឋាននៅសង្កាត់ព្រែកទាល ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក ឈន រក្សា បានបញ្ជាក់ថា គាត់មានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង បន្ទាប់ពីមានឱកាសឈ្នះមហារង្វាន់នេះ ហើយគាត់សូមអំពាវនាវ ដល់អតិថិជនផ្សេងទៀត មិនទាន់មានឱកាសឈ្នះរង្វាន់ពីក្រុមហ៊ុនឆ្នោតកីឡាជាតិ កុំទាន់អស់សង្ឃឹម​ព្រោះឱកាសឈ្នះរង្វាន់​ធំផ្សេងៗទៀត នឹងធ្លាក់​មកលើអតិថិជនទាំងអស់គ្នាដែលបន្តគាំទ្រឆ្នោតកីឡាជាតិ។

លោកប្រធានប្រតិបត្តិក្រុមហ៊ុន បានបញ្ជាក់ថា «អតិថិជនរូបនេះ បានទិញឆ្នោតកីឡាជាតិយើងតែ៣សន្លឹកប៉ុណ្ណោះ ស្រាប់តែកោសទៅឃើញ​ឈ្នះរង្វាន់​នៅសន្លឹកឆ្នោត ដែលមានលេខឈ្នះទឹកប្រាក់ចំនួន៨០សិបលានរៀល ធ្វើឲ្យគាត់មានអារម្មណ៍សប្បាយ​រំភើបរីករាយយ៉ាងខ្លាំង​បន្ទាប់ពីកោសសន្លឹកឆ្នោតបានឈ្នះ ទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់នេះ»

សព្វថ្ងៃនេះ ក្រុមហ៊ុនឆ្នោតកីឡាជាតិ គឺជាក្រុមហ៊ុនតែមួយគត់ដែលបានសហការជាមួយគណៈកម្មាធិការ​ជាតិអូឡាំពិកកម្ពុជាមិនតែប៉ុណ្ណោះក្រុមហ៊ុន ​ក៏បានចូលរួមលើកស្ទួយកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ដូច្នេះការជាវឆ្នោតកីឡាជាតិ ក៏ដូចជាទ្រទ្រង់វិស័យកីឡាជាតិ ជាពិសេសដើម្បីបង្កើតកំណត់ត្រាថ្មីដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមផងដែរ៕