(កំពង់ចាម)៖ លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតី សម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា១ខ្នង មានចំនួន៥បន្ទប់ និងសមិទ្ធផលនានា នៅស្រុកបាធាយ ខេត្តកំពង់ចាម។

ឆ្លៀតក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី បានថ្លែងថា សមិទ្ធផលទាំងនេះអាចកើតឡើងបាន គឺដោយសារប្រទេសកម្ពុជា ជាប្រទេសមួយដែល មានសន្តិភាពពេញលេញ ហើយបរទេសក៏ទទួលស្គាល់សន្តិភាពនេះដែរ ដូច្នេះយើងទាំងអស់គ្នាត្រូវថែរក្សា និងការពារសន្តិភាពនេះ ឲ្យមានជារៀងរហូត។

ក្នុងពិធីសម្ភោធអគាសិក្សានេះ លោកទេសរដ្ឋមន្ត្រី បាននាំអំណោយចែកជូនដល់សិស្សានុសសិ្ស និងប្រជាពលរដ្ឋរួមមាន៖ កង់ និងសម្ភារៈសិក្សា ស្ថិតនៅឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម សមិទ្ធផលទាំងអស់នេះជាអំណោយរបស់ព្រះតេជគុណ រូ ម៉ា និងលោកស្រីឧកញ៉ា សៀង ចាន់ហេង៕