(ភ្នំពេញ)៖ សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា (CUP) នឹងបើកវគ្គបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master) ដល់ឥស្សរជនជាន់ខ្ពស់ និងមន្រ្តីរាជការវ័យចំណាស់មកពីបណ្ដាក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត សម្រាប់វេនថ្ងៃសៅរ៍-អាទិត្យ ចាប់ពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ តទៅ និងសម្រាប់វេន ពីថ្ងៃចន្ទដល់សុក្រ ចាប់ពីថ្ងៃទី០៦ ខែវិច្ឆិកា ។

តាមសេចក្ដីជូនដំណឹងរបស់សាកលវិទ្យាល័យ CUP ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃ២៥ ខែតុលានេះ បានឲ្យដឹងថា លក្ខខណ្ឌដែលអាចចូលសិក្សាវគ្គបណ្ដុះបណ្ដាល ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នេះ រួមមាន៖

* មានអាយុចាប់ពី៣០ឆ្នាំ ឡើងទៅ

* ត្រូវបំពេញប្រវត្តិរូប ដោយបញ្ជាក់ពីបទពិសោធន៍ការងារកន្លងមក ដាក់មកគណៈកម្មការជ្រើសរើស និងវាយតម្លៃបទពិសោធន៍ការងារ

* ភ្ជាប់មកជាមួយនូវឯកសារផ្សេងៗ ដូចជា វិញ្ញាបនបត្របញ្ជាក់សិក្សាខ្លីៗ លិខិតតែងតាំង គ្រឿងឥស្សរយយស និង/ឬ ឯកសារចូលរួមសិក្ខាសាលា សន្និសីទ ឬវិក្រឹតការនានា។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា៖