Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីសុខាភិបាល ចេញសេចក្តីណែនាំពីវិធីបង្ការជំងឺ និងបញ្ហាសុខភាពដល់ពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃខាងមុខនេះ!

25-10-2017 14:11

(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧នេះ បានចេញសេក្ដីណែនាំដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាត-អន្តរជាតិ ឲ្យចូលរួមអនុវត្តន៍នូវវិធានការបង្ការជំងឺ និងថែរក្សាសុខភាព នាឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប នាពេលខាងមុខ ដើម្បីចៀសផុតពីបញ្ហាសុខភាព ដូចជា ឈឺពោះ ក្អូត រាករូស ដែលបណ្ដាលមកពីការបរិភោគចំណីអាហារ គ្មានអនាម័យ ឬមានគ្រោះថ្នាក់ចរាចរណ៍ ដោយការបើកបរធ្វេសប្រហែស ឬការដួលសន្លប់ក្នុងពេលដើរកម្សាន្តជាដើម។

ក្នុងសេចក្ដីណែនាំខាងក្រោម លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានណែនាំពីវិធានការមួយចំនួន ដែលពាក់ព័ន្ធនឹងការពុលចំណីអាហារ ការពិសាគ្រឿងស្រវឹង បញ្ហាប្រជ្រៀតគ្នា និងការដួលសន្លប់៖