(ភ្នំពេញ)៖ ស្រាបៀរអាន់ឆ័រ នឹងរៀបចំកម្មវិធីចាប់ឆ្នោតផ្តាច់ព្រ័ត្រ រដូវកាលថ្មីនៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Anchor Fun Zone ដើម្បីផ្តល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរអាន់ឆ័រក្នុងកម្មពិធីអាពាហ៍ពិពាហ៍ក្នុងឆ្នាំ២០១៧ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ក្រុមការងារស្រាបៀរអាន់ឆ័រ ភ្ញៀវកិត្តិយសតារាចម្រៀងជាតិ និងអន្តរជាតិ និងអ្នកសារព័ត៌មានជាច្រើន កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧កន្លងទៅ។

កម្មវិធីចាប់ឆ្នោតផ្តាច់ព្រ័ត្ររដូវកាលថ្មីនេះរួមមានរង្វាន់ដំណើរកម្សាន្តក្រេបច័ន្ទទឹកឃ្មុំនៅ ឆ្នេរឋានសួគ៌ Krabi ចំនួន១៥រង្វាន់ រួមជាមួយរង្វាន់ ជាច្រើនទៀតដូចជា៖ ទូរទស្សន៍ Smart TV55 «ចំនួន ១១ រង្វាន់ និងកាម៉េរា Sony Alpha ចំនួន១៣ រង្វាន់»។

ការចាប់ឆ្នោតក្នុងកម្មពិធីអាពាហ៍ពិពាហ៍របស់ស្រាបៀរអាន់ឆ័រ ដែលបានធ្វើឡើងចំនួនបួនលើកកន្លងមកនេះសរបញ្ជាក់ថា ស្រាបៀរអាន់ឆ័រ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះអតិថិជនដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀរអាន់ឆ័រ ក្នុងកម្មពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។

ជាក់ស្តែងក្នុងកម្មវិធីចាប់ឆ្នោតផ្តាច់ព្រ័ត្រនេះ គូស្វាមីភរិយាថ្មីចំនួន១៥ គូដែលមានសំណាងបានឈ្នះរង្វាន់ ដំណើរកម្សាន្តក្រេបច័ន្ទទឹកឃ្មុំនៅ ឆ្នេរឋានសួគ៌ Krabi គឺ៖ លោកអ្នកអាចស្វែងរកឈ្មោះរបស់លោកអ្នកនៅលើគេហទំព័រ Facebook (Anchor Beer KH)។ ចំពោះគូស្វាមីដែលមាន ភ័ព្វសំណាងឈ្នះរង្វាន់ ក្រុមហ៊ុននឹងទាក់ទងទៅដោយផ្ទាល់។ ដើម្បីបើករង្វាន់ សូមភ្ជាប់មកជាមួយនូវសំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ សន្លឹកឆ្នោតឈ្នះរង្វាន់ វិក្កយបត្រទិញផលិតផល លិខិតអញ្ជើញអាពាហ៍ពិពាហ៍ និងរូបថតអាពាហ៍ពិពាហ៍ចំនួន១សន្លឹក។

សម្រាប់រដូវកាលអាពាហ៍ពិពាហ៍ ឆ្នាំ២០១៧ ដល់២០១៨ខាងមុខនេះ ស្រាបៀរអាន់ឆ័រនឹងផ្តល់ជូនរង្វាន់កាន់អស្ចារ្យជាមុនគឺ ដំណើរកម្សាន្ត ក្រេបច័ន្ទទឹកឃ្មុំ ទៅកាន់កោះសាម៉ុយ រហូតដល់៤៥ រង្វាន់ និងរង្វាន់ឈ្នះភ្លាមៗ ជាច្រើនទៀតដូចជាធុងទឹកកក និងប្រអប់ចំណងដៃដែលមានប៊ិច សម្រាប់សរសេរឈ្មោះអ្នកចងដៃ។ ហើយកាន់តែពិសេស ស្រាបៀរ អាន់ឆ័រ បានជ្រើសរើសលោក លី ម៉ិញ ហូ ដែលជាកំពូលតារាអន្តរជាតិកូរ៉េ ដ៏ល្បីល្បាញ ធ្វើជាទូតសុឆន្ទ:របស់ស្រាបៀរ អាន់ឆ័រ និងមានវត្តមាននៅក្នុងស្ពតពាណិជ្ជកម្មថ្មីរបស់ស្រាបៀរ អាន់ឆ័រ។ ស្រាបៀរ អាន់ឆ័រ ជាស្រាបៀរដែលពេញនិយមបំផុតសម្រាប់យុវវ័យសម័យថ្មី៕