(ភ្នំពេញ)៖ នៅសល់តែ៣ថ្ងៃទៀតទេ កំពូលតារាល្បីៗ ត្រៀមវ៉ាលី និងកាតារួចរាល់ហើយ សម្រាប់បោះជំរំខ្នាតយក្សលើភ្នំបូកគោ ដើម្បីប្រគំតន្ត្រី សប្បុរសធម៌របស់ស្រាបៀរ GANZBERG ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ កំពូលតារាចំរៀងល្បីៗជួរមុខប្រចាំប្រទេសរួមមាន៖ ឱកសុគន្ធកញ្ញា ពេជ្រសោភា G-Devith រ៉េត ស៊ូហ្សាណា Step លោកខាន់ ជេមន៍ សិល្បៈករ Original Song ក្រុម Small World Small Band ក្រុម Mustache និងលោក P-Sand ក្រុមបាល់ទាត់ក្រសួងការពារជាតិបានត្រៀមខ្លួនរួចជាស្រេច រៀបចំវ៉ាលីកាតាបសំរាប់ការបោះជំរំខ្នាតយក្សលើភ្នំបូកគោ ក្នុងព្រឹត្តិការណ៍ GANZBERG Adventure Music Festival។
ព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុសរធម៌ ដ៏បំផុតដើម្បីបរិច្ចាកថវិកាទាំងអស់ទៅជួយមន្ទីរពេទ្យគន្ធបុប្ផា ដែលប្រព្រឹត្តទៅនៅរមណីយដ្ឋានឋានសួគ៌បូកគោ នៅថ្ងៃទី២៨ តុលា ឆ្នាំ២០១៧។
ព្រឹត្តិការណ៍នេះនឹងពាំនាំការសម្តែងចម្រុះ និងសម្បូរបែបរបស់សិល្បះករខ្មែរជាច្រើននាក់ លោកអ្នកនឹងទទួលបានបទពិសោធន៍ថ្មីដូចជាការបោះជំរំ ខ្នាតធំ ការរត់ប្រណាំងអន្តជាតិពាក់កណ្តាលម៉ារាតុង និងប្រណាំងកង់ (ព្រឹត្តិការណ៏រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារាតុងនិងប្រណាំងកង់ ឋានសួហ៍បូកគោលើកទី៤) តន្ត្រី EDM ដ៏អស្ចារ្យ DJ អន្តរជាតិ និងកំពូលតារាចំរៀងល្បីៗ ព្រឹត្តិការណ៍នេះក៏មានផ្សាយផ្ទាល់ពិសេសពីកំពូល ភ្នំបូកគោ លើកញ្ចក់ទូរទស្សន៍ ហង្សមាស នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ ចាប់ពីម៉ោង៤រសៀលតទៅ៕