(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ត្រៀមទឹកផ្លែឈើ Joop ៦,៥០០កេស ទឹកពិសាកម្ពុជា ៦១,៥០០យួរ អាវយឺត និងមួកជាច្រើនសម្រាប់ ចែកជូនកីឡាករអុំទូក ដែលស្នើសុំមកក្រុមហ៊ុន។
បន្ថែមលើនោះទៅទៀត ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានត្រៀមទឹកផ្លែឈើ Joop ចំនួន១,០០០កេសផ្សេងទៀត ជូនគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដើម្បីចែកជូនកីឡាករប្រណាំងទូកនៅថ្ងៃកាត់ព្រ័ត្រ និងស្រាបៀរ Kudo ចំនួន៧,៥០០កេស ដើម្បីចែកជូនកីឡាករប្រណាំងទូក បន្ទាប់ពីព្រះរាជពិធីបុណ្យអុំទូកត្រូវបានបញ្ចប់នៅថ្ងៃទី៥ ខែវិច្ចិកា ឆ្នាំ២០១៧។
ក្រុមកីឡាករអុំទូកទាំងអស់អាចទាក់ទងមកកាន់ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តាមរយៈទូរស័ព្ទ៖ ០៦៧ ៦៦៦ ២៧១ ឬអ៊ីម៉ែល៖ [email protected] ដើម្បីស្នើសុំការឧបត្ថម្ភជាអាវយឺត មួក ទឹកពិសាកម្ពុជា និងទឹកផ្លែឈើ Joop ចាប់ពីពេលនេះតទៅ។
ការប្រគល់កញ្ចប់ឧបត្ថម្ភ នឹងរៀបចំឡើងនៅស្តង់ស្រាបៀរកម្ពុជា នៅទីតាំងប្រគំតន្ត្រីស្រាបៀរកម្ពុជានៅកោះពេជ្រ ពីថ្ងៃទី៣១ ខែតុលា ដល់ទី១ វិច្ឆិកា ឆ្នាំ២០១៧។
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា ស្រាបៀរស្តោត Barrley Black Extra Stout ស្រាបៀរ Kudo ភេសជ្ជៈ Ize ទឹកផ្លែឈើJoop ភេសជ្ជៈប៉ូវកម្លាំង Wurkz និងទឹកសុទ្ធកម្ពុជា៕