(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, លោក ហួន លីហួលោក សៀរ សៀកឡេង, លោក អាន គន្ធធារ៉ា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, លោក ជូរ លឹមហួត​ និង លោក វង់ វុធ៖

* ព័ត៌មានជាតិ (Cambodia News)

១៖ ថ្ងៃទី២៦ ខែតុលា សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមពិធីថ្វាយព្រះភ្លើងអតីតព្រះមហាក្សត្រថៃ

២៖ លោកមេធាវី គី តិច ដាក់ភស្ដុតាងបន្ថែម នៅតុលាការកំពូលលើពាក្យបណ្ដឹងស្នើសុំ រំលាយគណបក្សសង្គ្រោះជាតិ

៣៖ មេធាវីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដាក់ពាក្យប្តឹង លោក លឺ ឡាយស្រេង ទៅសាលាដំបូងរាជធានីភ្នំពេញ ស្នើឲ្យផ្តន្ទាទោសតាមច្បាប់ និងទាមទារសំណងជំងឺចិត្ត៥០០លានរៀល

៤៖ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ស្នើឲ្យតុលាការ ចាត់វិធានការតាមផ្លូវច្បាប់ជាបន្ទាន់ និងតឹងរ៉ឹងបំផុតចំពោះករណីលោក លឺ ឡាយស្រេង

៥៖ ការអំពាវនាវរបស់សមាជិកព្រឹទ្ធសភាអាមេរិក ឲ្យមានការដោះលែងលោក កឹម សុខា ត្រូវបានអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ក្រវែងចោលក្នុងធុងសំរាម និងហៅថាជាការឈ្លានពានកិច្ចការផ្ទៃក្នុងកម្ពុជា

៦៖ គ.ជ.ប ប្រកាសទទួលស្គាល់ជាផ្លូវការ គណបក្សប្រជាជនកម្ពុជា ក្នុងការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៤

៧៖ ចំណូលបានពីវិស័យព្រៃឈើ មានជាង៦.៥លានដុល្លារ នៅរយៈពេល៩ខែ ឆ្នាំ២០១៧

៨៖ ប្រមុខការពារជាតិអាស៊ាន សំដែងការអបអរសាទរចំពោះជោគជ័យរបស់កងទ័ពហ្វីលីពីន ដែលដណ្តើមបានតំបន់ម៉ារ៉ាវី ពីក្រុមឧទ្ទាម និងប្តេជ្ញារួមថែរក្សាសន្តិសុខក្នុងតំបន់អាស៊ាន

៩៖ ប្រកាសតែងតាំង ផ្ទេរភារកិច្ច និងដំឡើងឋានន្តរស័ក្តិជូននគរបាលខេត្តមណ្ឌលគិរីជាង១០០នាក់, ស្នងការខេត្ត ណែនាំស្តីពីការលុបចោល និងដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតីដែលជនបរទេស កំពុងកាន់កាប់

១០៖ ឃាតកម្មកាប់សម្លាប់ជនរងគ្រោះ៣នាក់ នៅស្រុកកៀនស្វាយ ពេលនេះកម្លាំងអាវុធហត្ថខេត្តកណ្តាល តាមបង្ក្រាបជនជនដៃដល់៣នាក់ និងបក្ខពួក៣ទៀតកំពុង​គេចខ្លួន

១១៖ កម្ពុជាបាននិងកំពុងពង្រឹងយុទ្ធសាស្រ្ដ បង្កើនការប្រើប្រាស់ប្រាក់យ័នរបស់ចិន ឲ្យកាន់តែទូលំទូលាយ

១២៖ អគ្គិភ័យឆេះបំផ្លាញតូបលក់ដូរក្នុងផ្សារកំពង់ប្រណាក ខេត្តព្រះវិហារ អស់ចំនួន១២តូប ខូចខាតអស់ខ្ទង់ម៉ឺនដុល្លារ

១៣៖ អត្ថបទវិភាគគួរអាន៖ មូលហេតុពិតនៃការប្តឹងរំលាយគណបក្សសង្រ្គោះជាតិ

* ព័ត៌មានអន្តរជាតិ (World News)

១៖ អបអរសាទរ! Ronaldo ឈ្នះពានកីឡាករលេងល្អបំផុត ប្រចាំឆ្នាំ២០១៧ របស់ FIFA វ៉ាដាច់ Messi និង Neymar

២៖ កាន់តែធ្ងន់ក! UN សម្រេច «បន្ថែមទណ្ឌកម្មធ្ងន់ៗលើកូរ៉េខាងជើង ដោយហាមឃាត់ការនាំចូលទំនិញ ៣២ ប្រភេទទៀត»

៣៖ សហរដ្ឋអាមេរិក «កំពុងរៀបចំដកជំនួយពីមន្ត្រីយោធាមីយ៉ាន់ម៉ា ដែលពាក់ព័ន្ធនឹងអំពើហិង្សា​លើជនជាតិ​រ៉ូហ៊ីងយ៉ា»

៤៖ លោក ដូណាល់ ត្រាំ «សម្រេចកិច្ចព្រមព្រៀង លក់យន្តហោះ ៣៩គ្រឿង ដល់សិង្ហបុរី តម្លៃ ១៣.៨ពាន់លានដុល្លារ»

៥៖ កូរ៉េខាងជើងតិះដៀល ដូណាល់ ត្រាំ ខ្លាំងៗថា «មនុស្សទំនើងបាតផ្សារ និងឆ្កួតលីលា» ដែលហ៊ានបញ្ជាយន្តហោះ B-52 មកក្បែរឧបទ្វីបកូរ៉េ!

៦៖ សេតវិមានអាមេរិក៖ «លោក ត្រាំ គ្មានគំរោងបញ្ជូនអតីតប្រធានាធិបតី Jimmy Carter ទៅ​ប្រទេសកូរ៉េខាងជើងនោះទេ»

៧៖ អតីតប្រធាន UN «លោក បាន គីមូន រិះគន់លោក ដូណាល់ ត្រាំ ដោយឥតសម្ចៃមាត់» ៕