(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់រវាងក្រុមជម្រើសជាតិអាយុក្រោម ១៩ឆ្នាំកម្ពុជា (U19) ប៉ះក្រុមភ្ញៀវ U19 ចិន នៅពហុកីឡដ្ឋានជាតិអូឡាំពិកចាប់ផ្តើមហើយ នៃវគ្គជម្រុះពានរង្វាន់អាស៊ី AFC U19 Championship នៃពូល G។

កម្ពុជា មិនដែលមានប្រវត្តិជួបចិនពីមុនមកនោះទេ ក្នុងនាមក្រុមចិនជាក្រុមខ្លាំង និងសំបូរទៅដោយកីឡាករមាឌធំៗ ផងដែរ។

នៅរសៀលថ្ងៃនេះដែរ ក្រុមដែលស្ថិតក្នុងពូល G ជាមួយគ្នា U19 មីយ៉ាន់ម៉ា រកបាន៣ពិន្ទុដោយស្រួលតាមរយៈបំបាក់គូប្រជែង U19 ហ្វីលីពីន ៦-០ នៅថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០១៧ នេះ៕