(ព្រះវិហារ)៖ លោក ឆាន់ សាផាន់ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីកម្ម និងសំណង់ បានដាស់តឿនដល់លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដីខេត្តព្រះវិហារថ្មី និងមន្ត្រីក្រោមឱវាទទាំងអស់ ត្រូវរួមសាមគ្គីគ្នាខិតខំអនុវត្តភារកិច្ចប្រកបដោយមនសិការវិជ្ជាជីវៈ ខ្ពស់ផ្តល់ដើម្បីផ្តល់សេវាសាធារណៈ និងសំណូមពររបស់ប្រជាពលរដ្ឋ ដោយអនុវត្តឲ្យបានត្រឹមត្រូវ ស្របតាមគោលការណ៍ នៃច្រកចេញចូលតែមួយ ដែលច្បាប់បានកំណត់។

លោក ឆាន់ សាផាន់ តំណាងទេសរដ្ឋមន្រ្តី ជា សុផារ៉ា ថ្លែងបែបនេះ ក្នុងឱកាសលោករួមជាមួយលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ អញ្ជើញជាអធិបតីប្រកាសការតែងតាំង ប្រធានមន្ទីររៀបចំដែនដី នគរូបនីកម្មសំណង់ និងសុរិយោដីខេត្តព្រះវិហារថ្មី នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២១៧នេះ។

លោក ឆាន់ សាឆាន់ បានបន្តថា មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ដោះបន្ទាន់រាល់វិវាទទាំងឡាយណាដែលបានកើតឡើងរវាងពលរដ្ឋ កុំទុកឲ្យវិវាទកាន់តែរីកធំ ហើយត្រូវជុំរុញអនុវត្តន៍ឲ្យបាននូវផែនការការងារសំខាន់ៗ ដោយទាមទាចាំបាច់នូវកិច្ចសហការ និងគាំទ្រពីគណៈអភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋានដូចជា៖ ការងារដោះស្រាយវិវាទដីធ្លី ការងាររដ្ឋបាលដីធ្លី ការងាររៀបចំដែនដី ការងារសំណង់ ការងារបុគ្គលិក និងការងារផ្តល់សេវាសាធារណៈ។

លោក ឆាន់ សាផាន់ បានបញ្ជាក់ថា ជាមួយលទ្ធផលសម្រេចបានរបស់រាជរដ្ឋាភិបាល ក្រសួងរៀបចមដែនដីនគរូបនីកម្ម និងសំណង់ បានជំនៈរាល់បញ្ហាប្រឈម និងសម្រេចបានលទ្ធផលសំខាន់ៗ រួមមាន៖ ការចុះបញ្ជីដីនិងចេញបណ្ណ័កម្មសិទ្ធជូនប្រជាពលរដ្ឋមកដល់ និងពេលបច្ចុប្បន្នសម្រេចបាន៤,៦លានបណ្ណ័ស្មើ និង៦៥,៨១% នៃផែនការចំនួន៧លានក្បាលដីដោះស្រាយបញ្ចប់វិវាទដីធ្លីបានបានចំនួន ៧០០៧ករណី នៃចំនួនវិវាទសរុប៧៧៦៧ករណី នៅសេសសល់ប្រមាណ១០%ទៀត៕