(ភ្នំពេញ)៖ របាយការណ៍របស់ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានបញ្ជាក់ឲ្យដឹងថា រយៈពេលពេល៩ខែ ឆ្នាំ២០១៧ ចំណូលពីការងារព្រៃឈើ មានប្រមាណ៦.៥លានដុល្លារអាមេរិក។

តាមរបាយការណ៍របស់ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ឲ្យដឹងទៀតថា រយៈពេល៩ខែ (នព្វមាស) ឆ្នាំ២០១៧ ដែលគិតចាប់ពីខែមករា ដល់ខែកញ្ញា ចំណូលពីការងារព្រៃឈើរួមមាន៖ ថ្លៃសួយសារផល អនុផលព្រៃឈើសរុបចំនួន ២១,៣៨៩,៩០៣,៨៦៦រៀល និងចំណូលពីសេវាសាធារណៈចំនួន ៤,២៦៧,៨៧៩,៧០៣រៀល និង១៤៤,៤៨៨.៩៤ដុល្លារអាមេរិក ដែលសរុបស្មើនឹងប្រមាណ៦.៥លានដុល្លារ។

របាយការណ៍ដដែលបានបន្តទៀតថា សម្រាប់៩ខែ ឆ្នាំ២០១៧ សំណុំរឿងបទល្មើសព្រៃឈើ សត្វព្រៃ និងកាប់រានដីព្រៃសរុបចំនួន ៩៦៣ករណី ដោយពិន័យអន្តរការណ៍ចំនួន៤២៧ករណី និងបញ្ជូនទៅតុលាការមានចំនួន៥៣៦ករណី ក្នុងនោះដកហូតវត្ថុតាងមានដូចជា ឈើមូល-ឈើជ្រុងចំនួន ៣៧៩ម៉ែត្រគីប ឈើអារចំនួន ២,២៥១ម៉ែត្រគីប ឈើគ្រាក់គ្រញូងចំនួន ៣៣ម៉ែត្រគីប និង១,៩៧៥គីឡូក្រាម និងប្រភេទសត្វព្រៃចម្រុះចំនួន ៣,៨៣០ក្បាល និង១,៦៩៦គីឡូក្រាម និងអនុផលព្រៃឈើព្រមទាំងសម្ភារផ្សេងៗមួយចំនួនទៀត៕

សូមអានរបាយការណ៍ របស់រដ្ឋមន្ត្រីក្រសួងកសិកម្មទាំងស្រុង៖