Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ បន្តចុះអង្កេតទំនិញតាមម៉ាត និងផ្ទះលក់គ្រឿងទេស នៅក្នុងខណ្ឌច្បារអំពៅ ផ្តោតសំខាន់ផលិតផលត្រី Tuna កែវមានគំរប

24-10-2017 16:25

(ភ្នំពេញ)៖ ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាសុខភាពប្រជាពលរដ្ឋ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧នេះ មន្ត្រីសាខាកាំកុងត្រូលកំពង់ផែ អន្តរជាតិភ្នំពេញ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម ចុះពិនិត្យតាមផ្ទះ ម៉ាត ក្នុងខណ្ឌច្បារអំពៅ ផ្តោតផលិតផលត្រី Tuna កែវមានគំរប។

ប្រធានសាខាកាំកុងត្រូល កំពង់ផែអន្តរជាតិភ្នំពេញ លោកប៊ុន ចំរើន បានឲ្យដឹងថា ការចុះអង្កេតទំនិញនៅតាមផ្សារ និងម៉ាតនេះ ផ្តោតទៅលើផលិតផលវេចខ្ចប់ជាគ្រឿងឧបភោគ បរិភោគ ដែលបាន និងកំពុងដាក់តាំងលក់ ហើយជាពិសេសជាងនេះ គឺផ្តោតសំខាន់ផលិតផលត្រី Tuna កែវមានគំរប ដោយសារតែថ្មីៗនេះ ក្រុមហ៊ុនរបស់ប្រទេសបារាំង បានរកឃើញថា នៅក្នុងផលិតផលម្ហូបអាហារមួយនេះ មានវត្តមានបំណែកដុំកែវ ដែលធ្វើឲ្យគ្រោះថ្នាក់យ៉ាងខ្លាំងដល់សុខភាពអ្នកបរិភោគ តែជាលទ្ធផល រកមិនឃើញផលិតផលត្រី Tuna កែវមានគំរប មានលក់នៅលើទីផ្សារក្នុងខណ្ឌច្បារអំពៅនោះទេ។

បើតាមលោកប៊ុន ចំរើន បានឲ្យដឹងថា សកម្មភាពចុះតាមផ្សារ តាមម៉ាត របស់មន្រ្តីកាំកុងត្រូល គឺផែនការជាក់លាក់តាមទិសដៅរបស់ អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ដែលបានកំណត់ ដាក់ចេញគោលការណ៍ ច្បាស់លាស់។

គេសង្កេតឃើញថា ក្នុងប្រតិបត្តិការខាងលើនេះ គឺបងប្អូនប្រជាពលរដ្ឋក៏ដូចជាអាជីវករផ្សារបានសម្តែងនៅ ទឹកចិត្តរីករាយ នឹងគាំទ្រចំពោះសកម្មភាពរបស់មន្ត្រីកាំកុងត្រូល ដែលតែងតែចុះពិនិត្យទំនិញផ្សេងៗតាមបណ្តាផ្សារនឹងហាង នឹងស្តាម៉ាត នានាក្នុងរាជធានីភ្នំពេញ រកសារធាតគីមី ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាការពារសុខភាពរបស់ពួកគាត់ផងដែរ៕