(ភ្នំពេញ)៖ ស្រាបៀរអាន់ឆ័រ បានរៀបចំកម្មវិធីចាប់ឆ្នោតផ្តាច់ព្រ័ត្រ រដូវកាលថ្មី នៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Anchor Fun Zone ដើម្បីផ្តល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ ដែលបានជាវស្រាបៀរអាន់ឆ័រ ក្នុងកម្មពិធីអាពាហ៍ពិពាហ៍ ក្នុងឆ្នាំ២០១៧ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ក្រុមការងារស្រាបៀរអាន់ឆ័រ ភ្ញៀវកិត្តិយស តារាចម្រៀងជាតិ និងអន្តរជាតិ និងអ្នកសារព័ត៌មានជាច្រើន។
កម្មវិធីចាប់ឆ្នោតផ្តាច់ព្រ័ត្ររដូវកាលថ្មីនេះ កាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៧ រួមមានរង្វាន់ដំណើរកម្សាន្តក្រេបច័ន្ទទឹកឃ្មុំនៅ ឆ្នេរឋានសួគ៌ Krabi ចំនួន១៥រង្វាន់ រួមជាមួយរង្វាន់ជាច្រើនទៀតដូចជា ទូរទស្សន៍ Smart TV 55“ ចំនួន១១រង្វាន់ និងកាម៉េរា Sony Alpha ចំនួន១៣រង្វាន់។
ការចាប់ឆ្នោតក្នុងកម្មពិធីអាពាហ៍ពិពាហ៍របស់ស្រាបៀរអាន់ឆ័រ ដែលបានធ្វើឡើងចំនួនបួនលើកកន្លងមកនេះ សរបញ្ជាក់ថា ស្រាបៀរអាន់ឆ័រ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះអតិថិជនដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀរអាន់ឆ័រ ក្នុងកម្មពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។
ជាក់ស្តែងក្នុងកម្មវិធីចាប់ឆ្នោតផ្តាច់ព្រ័ត្រនេះ គូស្វាមីភរិយាថ្មីចំនួន១៥គូ ដែលមានសំណាងបានឈ្នះរង្វាន់ ដំណើរកម្សាន្តក្រេបច័ន្ទទឹកឃ្មុំនៅ ឆ្នេរឋានសួគ៏ Krabi គឺ៖
រីឯគូស្វាមីភរិយាថ្មីចំនួន ១០ គូដែលមានសំណាងបានឈ្នះរង្វាន់ទូរទស្សន៍ Smart TV 55“ គឺ៖
ហើយគូស្វាមីភរិយាថ្មីចំនួន ១០ គូដែលមានសំណាងបានឈ្នះរង្វាន់កាម៉េរា Sony Alpha គឺ៖
លោកអ្នកអាចស្វែងរកឈ្មោះរបស់លោកអ្នកនៅលើគេហទំព័រ Facebook (Anchor Beer KH) ។ចំពោះគូស្វាមី ដែលមានភ័ព្វសំណាងឈ្នះរង្វាន់ ក្រុមហ៊ុននឹងទាក់ទងទៅដោយផ្ទាល់។ ដើម្បីបើករង្វាន់ សូមភ្ជាប់មកជាមួយនូវសំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ សន្លឹកឆ្នោតឈ្នះរង្វាន់ វិក្កយបត្រទិញផលិតផល លិខិតអញ្ជើញអាពាហ៍ពិពាហ៍ និងរូបថតអាពាហ៍ពិពាហ៍ចំនួន ១សន្លឹក។
សម្រាប់រដូវកាលអាពាហ៍ពិពាហ៍ ឆ្នាំ២០១៧-២០១៨ ខាងមុខនេះ ស្រាបៀរអាន់ឆ័រ នឹងផ្តល់ជូនរង្វាន់កាន់អស្ចារ្យជាមុន គឺដំណើរកម្សាន្តក្រេបច័ន្ទទឹកឃ្មុំ ទៅកាន់កោះសាម៉ុយ រហូតដល់៤៥រង្វាន់
និងរង្វាន់ឈ្នះភ្លាមៗជាច្រើនទៀតដូចជាធុងទឹកកក និងប្រអប់ចំណងដៃ ដែលមានប៊ិចសម្រាប់សរសេរឈ្មោះអ្នកចងដៃ។
ហើយកាន់តែពិសេស ស្រាបៀរ អាន់ឆ័រ បានជ្រើសរើសលោក លី ម៉ិញ ហូ ដែលជាកំពូលតារាអន្តរជាតិកូរ៉េដ៏ល្បីល្បាញ ធ្វើជាទូតសុឆន្ទ:របស់ស្រាបៀរ អាន់ឆ័រ និងមានវត្តមាន នៅក្នុងស្ពតពាណិជ្ជកម្មថ្មី របស់ស្រាបៀរ អាន់ឆ័រ ។ ស្រាបៀរ អាន់ឆ័រ ជាស្រាបៀរដែលពេញនិយមបំផុត សម្រាប់យុវវ័យសម័យថ្មី គុណភាពខ្ពស់ស្តង់ដារអន្តរជាតិ ដែលឈ្នះពានរង្វាន់ផ្នែកគុណភាពជាបន្តបន្ទាប់ សរុបជាង៣០ មេដាយ រសជាតិស្រទន់លើសគេ ផ្តល់នូវអារម្មណ៍រីករាយស្រស់ថ្លា ស័ក្តិសមបំផុតសម្រាប់គ្រប់ទីកន្លែង គ្រប់កម្មវិធី។
រីករាយស្រស់ថ្លា ចាប់ផ្តើមជាមួយស្រាបៀរ អាន់ឆ័រ!
ពិសាដោយការទទួលខុសត្រូវ៕