Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី ការពារជាតិអាស៊ាន-បូក៖ កម្ពុជាប្រឆាំងដាច់ខាតចំពោះបដិវត្តន៍ពណ៌ និងមិនត្រូវអនុញ្ញាតឲ្យកើតមានឡើង ក្នុងទឹកដីកម្ពុជាឡើយ!

24-10-2017 15:19

(ហ្វីលីពីន)៖ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បូក លើកទី៤ ( 4th ADMM-Plus ) ដែលមានការចូលរួមពី រដ្ឋមន្ត្រីការពារជាតិអាស៊ានចំនួន ១០ប្រទេស និង រដ្ឋមន្ត្រីការពារជាតិ ជាប្រទេសបូកចំនួន៨ទៀតរួមមាន៖ អូស្ត្រាលី ញូហ្សឺឡែន សហរដ្ឋអាមេរិក ឥណ្ឌា ចិន សហពន្ធ័រុស្សី កូរ៉េខាងត្បូង និងជប៉ុន បានបើកកិច្ចប្រជុំលើកទី៤ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ នៅ Clark, Pampanga, ប្រទេសហ្វីលីពីន។

ថ្លែងទៅកាន់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក នាពេលនោះ សម្តេចពិជ័យសេនាទៀ បាញ់ រដ្ឋមន្ត្រីការបរទេសកម្ពុជាបានថ្លែងថា «កម្ពុជាត្រូវ តែបន្តការពារសន្តិភាព និងការអភិវឌ្ឍន៍ឱ្យបានខ្លាំងក្លា។ យើងត្រូវតែប្រឆាំងយ៉ាងដាច់ខាតចំពោះបដិវត្តពណ៌ និងមិនត្រូវអនុញ្ញាតឱ្យវាកើតឡើងបាន ជាដាច់ខាតក្នុងទឹកដីកម្ពុជា។ សន្តិភាព និងស្ថិរភាពនៅកម្ពុជា ក៏ដូចជាសន្តិភាព និងស្ថិរភាពរបស់ប្រទេសទាំងអស់ នៅក្នុងតំបន់ គឺមានទំនាក់ទំនង គ្នាយ៉ាងជិតស្និទ្ធ ហើយបើប្រទេសនីមួយៗគ្មានសន្តិភាព និងស្ថិរភាព នោះតំបន់ក៏គ្មានសន្តិភាព និងស្ថិរភាពដែរ»។

សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ចាក់ថា សម្រាប់កម្ពុជា សន្តិភាព និងស្ថិរភាព គឺមានតម្លៃណាស់។ បន្ទាប់ពីមានសន្តិភាពពេញលេញនៅ ឆ្នាំ១៩៩៨មក កម្ពុជាមានមោទនភាពណាស់ ចំពោះភាពប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួន សម្រាប់ចូលរួមភារកិច្ចប្រតិបត្តិការ ថែរក្សាសន្តិភាព របស់អង្គការ សហប្រជាជាតិ។ ចាប់តាំងពីឆ្នាំ២០០៦ យើងបានបញ្ជូនកងទ័ពចំនួន ប្រមាណ៤,៧០០នាក់ ឱ្យចូលរួមយ៉ាងជោគជ័យ និងគួរឱ្យកោតសរសើរ។

នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បូក ( ADMM-Plus ) នោះ រដ្ឋមន្ត្រីការពារជាតិអាស៊ាន និងរដ្ឋមន្ត្រីការពារជាតិមកពីប្រទេសបូក បានធ្វើការផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក ដែលទាក់ទងទៅនឹងបញ្ហាសន្តិសុខ ភេរវកម្ម សង្គ្រោះគ្រោះមហន្តរាយ បញ្ហាប្រឈមនានា រួមទាំងបញ្ហានុយក្លេអ៊ែ កូរ៉េខាងជើងផងដែល។

កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បូក គឺជានិមាបនកម្មដ៏សំខាន់សំរាប់តំបន់ ព្រោះអាស៊ានបានផ្តល់សុខដមនីកម្មក្នុងតំបន់ ហើយក្នុងនោះកងទ័ព បានដើរតួនាទី យ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាសន្តិសុខ។ ទទឹមនេះអាស៊ានក៏ជាវេទិកាមួយជំរុញឲ្យ មានកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងជំរុញឲ្យមានការវិវត្តន៍ថ្មីៗក្នុងតំបន់៕