(ភ្នំពេញ)៖ លោកស្រីឧកញ៉ា ភាព ហៀក ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប បានផ្ដួចផ្ដើម និងចូលបច្ច័យ១០ម៉ឺនដុល្លារ សម្រាប់កសាងសាលាឆាន់វត្តទួលទំពូង ខណៈពេលវត្តនេះទទួលអង្គកឋិនទានសាមគ្គី នៅខេត្ដតុលាថ្មីៗនេះ។

លោកស្រីឧកញ៉ា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប រូបនេះ បានឲ្យដឹងថា ការចូលរួមសាងសង់សមិទ្ធិផលក្នុងវត្ត គឺដើម្បីរួមចំណែកលើកស្ទួយដល់វិស័យព្រះពុទ្ធសាសនា។

គួររម្លឹកថា កន្លងមកក្រុមហ៊ុន ជីប ម៉ុង គ្រុប តែងចូលរួមឧបត្ថម្ភជាច្រើន មានទាំងវិស័យសុខភិបាល វិស័យអប់រំ វិស័យកីឡា និងសប្បុរសធម៌នានាផងដែរ៕