(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ប្រកាសឧបត្ថម្ភ មួក អាវយឺត និងទឹកផ្លើឈើ Joop ជូនកីឡាករអុំទូកទាំងអស់ ដែលចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព និងសំពះព្រះខែ អកអំបុក ខាងមុខនេះ។

ក្រុមកីឡាករអុំទូកទាំងអស់ អាចធ្វើសំណើផ្ញើមកកាន់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ឫទំនាក់ទំនងតាមរយៈទូរស័ព្ទ ០៦៧ ៦៦៦ ២៧១ ឬអ៊ីម៉ែល៖ [email protected] ដើម្បីទទួលបានការឧបត្ថម្ភ ចាប់ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០១៧។

ក្រុមហ៊ុន នឹងឧបត្ថម្ភក្រុមកីឡាករទាំងអស់ទៅតាមសំណើ និងទំហំនៃក្រុមនីមួយៗ ដែលតំណាងក្រុមកីឡាករនីមួយៗ ដែលបានដាក់សំណើមកកាន់ក្រុមហ៊ុន ត្រូវមកបើកកញ្ចប់ឧបត្ថម្ភ នៅ ទីតាំងប្រគំតន្រ្តីស្រាបៀរកម្ពុជា នៅកោះពេជ្រ។

ក្រៅពីឧបត្ថម្ភក្រុមកីឡាករអុំទូក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានសហការជាមួយសាលារាជធានីភ្នំពេញ បញ្ជួនរថយន្តសម្អាតផ្លូវចំនួនពីរគ្រឿង ដើម្បីបោសសម្អាតតាមដងវិថីសំខាន់ៗ និងឧបត្ថម្ភធុងសំរាម ចំនួន១,០០០ធុង ដើម្បីដាក់នៅតាមសូនច្បារសាធារណៈ ដែលស្ថិតក្នុងតំបន់រៀបចំវិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ផងដែរ។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា ស្រាបៀរស្តោត Barrley Black Extra Stout ស្រាបៀរ Kudo ភេសជ្ជៈ Ize ទឹកផ្លែឈើ Joop ភេសជ្ជៈប៉ូវកម្លាំង Wurkz និងទឹកសុទ្ធកម្ពុជា៕