(ភ្នំពេញ)៖ Timberland ដែលជាម៉ាកស្បែកជើង និងសំលៀកបំពាក់ ដ៏ល្បីមួយរបស់អាមេរិក បានបើកសម្ភោធហាងដំបូងបំផុតក្នុងប្រទេសកម្ពុជាជាផ្លូវការហើយ  ដែលមានទីតាំងស្ថិតនៅក្នុងផ្សារទំនើប AEON Mall Phnom Penh។

លោក Patrick Goh អ្នកតំណាងរបស់ Timberland ប្រចាំប្រទេសសឹង្ហបុរី បានឲ្យដឹងថា នៅឆ្នាំ ១៩៧៣ Timberland បានបង្កើតស្បែកជើងកវែងពណ៌លឿងដំបូង។ វាមានសភាពមាំ ធន់ និងមិនជ្រាបទឹក ផលិតឡើងសម្រាប់អាកាសធាតុត្រជាក់ និងសើម ។ វាបានក្លាយទៅជាម៉ូដមួយដ៏ពេញនិយម សម្រាប់ស្ទីលបែបរឹងមាំ យថាភាព និងធន់ ហើយក៏មានតារាល្បីៗ
ជាច្រើនរួមមានទាំងពីលោក Jay Z អ្នកនាង Rihanna និងអ្នកនាង Jenifer Lopez សុទ្ធសឹងតែបានជ្រើសរើសស្បែកជើងកវែងពណ៌លឿងនេះ ព្រមទាំងបានធ្វើឲ្យវាក្លាយជាម៉ូដមួយ
ដែលទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន។

គោលដៅអតិថិជនរបស់ Timberland គឺ Outdoor Lifestyler ដែលមានន័យប្រហាក់ប្រហែលថា អ្នកដែលចូលចិត្តធ្វើសកម្មភាពការងារនៅខាងក្រៅ។ ជាអ្នករស់នៅទីក្រុង ឬជិតៗក្រុង ដែលពួកគាត់មានតម្រូវការខ្ពស់ចំពោះ ប្រភេទស្បែកជើងដែលមានគ្រប់លក្ខណៈ ទាំងគុណភាព គុណប្រយោជន៍ ក៏ដូចជាស្តាយសម្រាប់ជីវភាព ដ៏មមាញឹកប្រចាំថ្ងៃរបស់គាត់។
ពួកគាត់និយមភាពទាន់សម័យ និងទាន់សង្គម រួមជាមួយនឹងផាសុកភាព។

លោក Patrick Goh បានបន្ថែមទៀតថា ចំណែកឯគោលគំនិតរបស់ហាងថ្មីនេះ មានឈ្មោះថា WORK SHOP ដែលមានន័យជាភាសាខ្មែរថា រោងជាងដែលជាបទពិសោធន៍មួយថ្មី
ដែលអតិថិជនទាំងអស់ទទួលបាន ដោយពួកគាត់បានយល់ពីរបៀបបង្កើត និងផលិតផលិតផលរបស់យើង។

លោក តាំង ផេងឧត្តម អគ្គនាយកប្រតិបត្តិ របស់ អ អឹម អូ រីថេល បានថ្លែងថា ការដែល អ អឹម អូ សម្រេចចិត្តយក ម៉ាក Timberland នេះ ចូលមកកម្ពុជាដោយសារ តែលោកបានមើល
ឃើញសក្តានុពល ហើយសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា កំពុងមានការរីកចម្រើនខ្លាំង ក្នុងរយៈពេលជាង១០ឆ្នាំនេះ ហើយម្យ៉ាងវិញទៀត ប្រជាជនកម្ពុជា មានការយល់ដឹងច្រើនពីម៉ាកល្បីៗ
នៅលើពិភពលោកតាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ប្រព័ន្ធអីនធើណេត និងបណ្តាញសង្គមនានា រួមមានទាំង Timberland តាមរយៈស្បែកជើង កវែង ដ៏ល្បីមួយនេះ ក៏ប៉ុន្តែយើង
បាននាំចូលស្បែកជើង និងសំលៀកបំពាក់ជាច្រើន ប្រភេទសម្រាប់តម្រូវការរបស់អតិថិជន។

លោក តាំង ផេងឧត្តម បន្ដថា ហើយអ្វីដែលពិសេសជាងនេះ ទៅទៀតនោះ យើងពួកយើងមានការជឿជាក់យ៉ាងខ្លាំងទៅលើ Timberland ចំពោះបច្ចេកវិទ្យា ក៏ដូចជាវត្ថុធាតុដើម ដែលពួកគេបានជ្រើសរើសយកផលិតជាស្បែកជើង និងសំលៀកបំពាក់ ឲ្យមានគុណភាពខ្អស់។

ជាងនេះទៅទៀត ជាមួយនឹងបច្ចេកវិទ្យាថ្មី SensorFlexTM ដែលជាបច្ចេកវិទ្យាមួយ បង្កើតឡើងពីជ័រស្ពត ដែលមានលក្ខណៈស្រាលបំផុត វាថែមទាំងមាន៣ស្រទាប់ដែលមាន
អត្ថប្រយោជន៍ខុសៗគ្នា ស្រទាប់ទី១ គឺស្រទាប់ទន់ ស្រទាប់ទី២ ជួយរក្សាលំនឹងជើង ស្រទាប់ទី៣ ជួយឲ្យជើងបត់បែនគ្រប់កាលៈទេសៈ។ ចំពោះស្បែក គឺសុទ្ធសឹងតែជាប្រភេទ
ស្បែកទទួលបានចំណាត់ថ្នាក់ Gold និង Silver។

សម្រាប់សំលៀក បំពាក់ Timberland បានជ្រើសរើសយកប្រភេទកប្បាសធម្មជាតិ ដែលគ្មានការដាក់ថ្នាំ ឬ សារធាតុគីមីឡើយ។ ទាំងនេះហើយជាកក្តាធ្វើឲ្យយើងជឿជាក់ថា ប្រជាជន
កម្ពុជានឹងមានទំនុកចិត្តកាន់តែខ្លាំងទៀត ទៅលើទំនិញជាមិនខាន។ នាពេលអនាគត អ អឹម អូ រីថែល និងបើកដំណើរការសាខាជាច្រើនទៀត នៅទីតាំងដែលមានសក្តានុពលខ្ពស់
ហើយទីតាំងបន្ទាប់ដែលក្រុមហ៊ុនសម្រេចបើកបន្ថែមនោះ គឺផ្សារអ៊ី អន ទី២ ដែលគ្រោងនឹងបើកនៅឆ្នាំក្រោយនេះ៕