(ព្រះសីហនុ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្ទេរភារកិច្ច និងតែងតាំងអភិបាលរងស្រុកចំនួន១០រូបនាក់ ក្នុងខេត្តព្រះសីហនុ។ នេះបើយោងតាមប្រកាស របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែតុលានេះ។

មន្ត្រីដែលត្រូវផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងជាអភិបាលរងស្រុកទាំង១០រូបនោះ រួមមាន៖

១- លោក អៀម សារិន ត្រូវបានផ្ទេរភារកិច្ច ពីអភិបាលរងស្រុកកំពង់សីលា ទៅកាន់ជាអភិបាលរងក្រុងព្រះសីហនុ។
២- លោក សន កុសល ពីអភិបាលរងស្រុកកំពង់សីលា ទៅកាន់ជាអភិបាលរងក្រុងព្រះសីហនុ។
៣- លោកស្រី យ៉ឹង សុខខឿន ពីអភិបាលរងស្រុកព្រៃនប់ ទៅជាអភិបាលរងក្រុងព្រះសីហនុ។
៤- លោក រាជ សុវណ្ណ ពីអភិបាលរងក្រុងព្រះសីហនុ ទៅជាអភិបាលរងស្រុកកំពង់សីលា។
៥- លោក យឹម សុខសំអូន ត្រូវបានតែងតាំងជាអភិបាលរងស្រុកព្រៃនប់។
៦-លោក ប៉េង សៅឌូ ត្រូវបានតែងតាំងជាអភិបាលរងស្រុកព្រៃនប់។
៧- លោក សេក ដារ៉ាវុទ្ធ ត្រូវបានតែងតាំងជាអភិបាលរងស្រុកព្រៃនប់។
៨- លោកស្រី ម៉ម សាមុត ត្រូវបានតែងតាំងជាអភិបាលរងស្រុកព្រៃនប់។
៩- លោក ប្រាក់ សុវណ្ណ ត្រូវបានតែងតាំងជាអភិបាលរងស្រុកកំពង់សីលា។
១០- លោកស្រី សៀម សុផាន ត្រូវបានតែងតាំងជាអភិបាលរងស្រុកកំពង់សីលា៕