Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ.ជ.ប ប្រកាសទទួលស្គាល់ជាផ្លូវការ គណបក្សប្រជាជនកម្ពុជា ក្នុងការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៤

24-10-2017 11:34

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីសម្រេច ប្រកាសទទួលស្គាល់ជាផ្លូវការ គណបក្សប្រជាជនកម្ពុជា ក្នុងការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ក្នុងការបោះឆ្នោតជ្រើងតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨។

តាមសេចក្ដីសម្រេចរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧នេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ទទួលស្គាល់ជាផ្លូវការ លើពាក្យសុំចុះបញ្ជីរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន៨ (ប្រាំបី) ភូមិភាគ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ដូចមានក្នុងឧបសម្ព័ន្ធភ្ជាប់ជាមួយ ក្នុងការបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨»

ជាមួយគ្នានេះ គណបក្សផ្សេងទៀត មិនទាន់ត្រូវបាន គ.ជ.ប ប្រកាសទទួលស្គាល់នៅឡើយទេ។

សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ៕

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់ គ.ជ.ប៖