(ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា អនុញ្ញាតឲ្យថ្នាក់ដឹកនាំសហព័ន្ធសន្តិភាពសកល (UPF) ជាអង្គការមិនមែនរដ្ឋាភិបាល មានតួនាទីផ្ដល់យោបល់ពិសេសដល់ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមដល់អង្គការសហប្រជាជាតិ និងបានចូលរួមចំណែកក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍន៍ធនធានមនុស្សនៅលើសកលលោក ចូលជួបសម្ដែងការគួរសម នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧។
ក្នុងកិច្ចពិភាក្សានោះ ទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម បានលើកឡើងពីគោលនយោបាយដឹកនាំប្រទេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយប្រើនយោបាយឈ្នះឈ្នះ ក្នុងការស្វែងរកសុខ សន្តិភាពជូនប្រទេសជាតិ ចាប់ពីឆ្នាំ១៩៩៨មក បានធ្វើឲ្យកម្ពុជាមានសន្តិភាពពេញបរិបូណ៌ទូទាំងប្រទេស ហើយបានអភិវឌ្ឍន៏ប្រទេស ឲ្យមានភាពសម្បូររុងរឿង។
ឆ្លើយតបនឹងមតិ ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម លោកប្រធានប្រតិភូបានកោតសរសើរ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងគាំទ្រយ៉ាងពេញទំហឹង លើគោលនយោបាយរបស់សម្តេច និងគណបក្សប្រជាជនកម្ពុជា ដែលបានគ្រប់គ្រងដឹកនាំប្រទេសឲ្យមានសុខ សន្តិភាព លើគ្រប់វិស័យ ប្រកបដោយលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។
សូមជម្រាបថា ប្រតិភូនេះ ដឹកនាំប្រតិភូដោយ លោកបណ្ឌិត សុង យ៉ុងសុគ (Song Young-Seob) រួមដំណើរដោយ លោកបណ្ឌិត ហរ យ៉ាំង (Hur Yang), លោក ហាជីមិសៃតុ (Hajime Saito), លោក ចំរើន សុផល ក៏បានបានជួបសំដែងការគួរសម ជាមួយលោកបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការទី៦ នៃរដ្ឋសភាផងដែរ៕