(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា កញ្ញា សំ ស្រីនីត លោក សៀរ សៀកឡេង លោក ជូរ លឹមហូត លោក អាន គន្ធធារ៉ា កញ្ញា យ៉ង់ សក្គុណា៖

* ព័ត៌មានជាតិ (Cambodia News)

១៖ សម្តេចតេជោ ហ៊ុន សែន៖ ព្រោះតែមិនគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះហើយ ទើបគណបក្សនយោបាយក្បត់ជាតិមួយ នឹងត្រូវរំលាយក្នុងពេលឆាប់នេះ

២៖ សម្ដេចតេជោ ហ៊ុន សែន ប្រកាសខ្លាំងៗថា អ្នកដែលចង់លេងជាមួយសម្តេច តាមកម្លាំងប្រដាប់អាវុធសូមឲ្យធ្វើក្តាមឈូសឲ្យហើយទៅ

៣៖ ខួប២៦ឆ្នាំ៖ សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្លែងអំពាវនាវឲ្យអ្នកទាំងឡាយដែលមិនបានដឹងច្បាស់ កុំបកស្រាយទាំងទទឹងទិស

៤៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសបន្ដអនុវត្តន៍សម្រាប់លោក កឹម សុខា គ្មានការរាថយនោះឡើយ ដែលការអនុវត្ដច្បាប់នេះប្រសើរជាងការប្រើអាវុធ

៥៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ស្នើឲ្យអាមេរិក បង្កើនកិច្ចប្រឹងប្រែងដោះស្រាយបញ្ហាគ្រាប់មិនទាន់ផ្ទុះ និងកាកសំណល់សង្គ្រាមដែលមានផ្ទុកសារធាតុគីមីដ៏សែនគ្រោះថ្នាក់ បង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជនកម្ពុជា

៦៖ លោក លឺ ឡាយស្រេង បានចាកចេញពីកម្ពុជា ទៅកាន់ទីក្រុងបាងកកហើយ ក្រោយប្រមាថព្រះចេស្តាព្រះមហាក្សត្រ ហើយទទួលរងនូវពាក្យបណ្តឹង

៧៖ ថ្ងៃនេះប្រជាពលរដ្ឋឃុំគគីរ ដែលរងគ្រោះដោយសារធាតុ គ្រាប់បែកគីមីរបស់អាមេរិក២៦នាក់ថ្មីទៀត ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ, ពលរដ្ឋរងគ្រោះកើនដល់៦៨នាក់

៨៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង៖ កម្ពុជា ជាប្រទេសមានឯករាជ្យ ធ្វើអ្វីគ្រប់យ៉ាងស្របទៅតាមលទ្ធិប្រជាធបិតេយ្យ មិនដូចការលើកឡើង របស់មជ្ឈដ្ឋានអន្តរជាតិមួយចំនួនឡើយ!

៩៖ បញ្ញាសិទ្ធ កំពុងមានភាពរកាំរកូស ជាមួយគូស្នេហ៍នៅអូស្រ្ដាលី បន្ទាប់ពីបែកធ្លាយព័ត៌មានមិនពិតថា ការស្លាប់របស់ សាន ស្រីឡៃ បណ្ដាលមកពីរូបលោក!

* ព័ត៌មានអន្តរជាតិ (World News)

១៖ ទីបំផុត «គណបក្សកាន់អំណាចរបស់ លោក ស៊ីនហ្សូ អាបេ ឈ្នះឆ្នោតភ្លូកទឹកភ្លូកដីក្នុងសំឡេងគាំទ្រ ២ភាគ៣»

២៖ ទាហានហ្វីលីពីន «រកឃើញបណ្តុំសាកសពក្រុមសកម្មប្រយុទ្ធ ៤០នាក់ នៅទីក្រុង Marawi» ខណៈរដ្ឋមន្ត្រីការពារជាតិ ប្រកាសបញ្ចប់សង្គ្រាម!

៣៖ ប្រមុខការពារជាតិអាមេរិក «អបអរជោគជ័យរបស់ហ្វីលីពីន ក្នុងការបណ្តេញក្រុមគាំទ្រ ISIS» ពីទីក្រុង Marawi ភាគខាងត្បូង!

៤៖ ឥណ្ឌូណេស៊ីកំពុងតវ៉ា និង «កោះហៅមន្ត្រីទូតអាមេរិកមកបំភ្លឺ ជុំវិញការរារាំងរដ្ឋមន្ត្រីការពារជាតិ ចូលទៅសហរដ្ឋអាមេរិក»

៥៖សហរដ្ឋអាមេរិក៖ «លោក ដូណាល់ ត្រាំ មានសមត្ថភាពចាត់ការអ៊ីរ៉ង់ ដោយមិនបាច់ត្រូវការជំនួយពីអឺរ៉ុប»

៦៖ សមយុទ្ធយោធា កូរ៉េខាងត្បូង-អាមេរិក ត្រូវបានបញ្ចប់ ប៉ុន្តែភាពតានតឹងថ្មីទៀតនឹងផ្ទុះឡើង «ក្នុងដំណើរទស្សនកិច្ច ដូណាល់ ត្រាំ មកទីក្រុងសេអ៊ូល» ៕