(ភ្នំពេញ)៖ មន្រ្តីសាខាគយខេត្តបន្ទាយមានជ័យ បានថ្លែងប្រាប់ឲ្យដឹងថា រថយន្តឡង់គ្រីស័រសេរីទំនើបមួយគ្រឿង អត់ពន្ធ ពាក់ស្លាកលេខ ខ.ម 2-5515 នៅវលាម៉ោងប្រមាណ៧យប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧នេះ ត្រូវបានកម្លាំងសាខាគយ ខេត្តបន្ទាយមានជ័យ ចាប់បាន។

មន្រ្តីគយ បានបន្តឲ្យដឹងថា នៅពេលនេះរថយន្តអត់ពន្ធរបស់មន្រ្តីយោធា ពាក់ស្លាកក្លែងក្លាយនេះ​ កំពុងរក្សាទុកនៅទីស្នាក់ការសាខាគយ ខេត្តបន្ទាយមានជ័យ។