(ភ្នំពេញ)៖ នៅសល់តែរយៈពេលប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងបណ្ដែតប្រទីត នឹងចាប់ផ្ដើមប្រារព្ធ ឡើងនៅក្នុងរាជធានីភ្នំពេញ ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០២-០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ។
ដើម្បីបង្កើនការប្រុងប្រយ័ត្ន ដល់ប្រជាពលរដ្ឋដែល ទៅចូលរួមលេងកំសាន្ដ នាឱកាសបុណ្យជាតិមួយនោះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានបង្ហាញលេខទូរស័ព្ទចំនួន៧ខ្សែ ដើម្បីដាស់តឿនស្មារតី ដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្ន និងរាយការណ៍ ទៅដល់នគរបាល ប្រសិនបើមានហេតុការណ៍អ្វីកើតឡើង។
ប្រជាពលរដ្ឋទាំងអស់ អាចទំនាក់ទំនង ទៅកាន់នគរបាលព្រហ្មទណ្ឌ តាមរយៈលេខទូរស័ព្ទចំនួន៧ខ្សែ រួមមាន៖ ១១៧, ១១៨, ៧៤០, ៧៤១, ៧៤២, ៧៤៣, ៧៤៤៕