(អូស្ត្រាលី)៖ សមាគមខ្មែរចំនួន៧ នៅប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧នេះ ដែលជាថ្ងៃខួបលើកទី២៦ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស (២៣ តុលា ១៩៩១-២៣ តុលា ២០១៧) ចេញសេចក្តីថ្លែងការណ៍ វាយតម្លៃខ្ពស់ពីកិច្ចប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាសន្តិភាព និងអភិវឌ្ឍប្រទេស ក្រោយកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ថ្ងៃ២៣ តុលា។

ក្នុងសេចក្តីថ្លែងការណ៍ របស់សមាគមខ្មែរចំនួន៧ នៅប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ បានបញ្ជាក់ឲ្យដឹងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ គឺជាសមិទ្ធផលដែលកើតចេញពីកិច្ចសហប្រតិបត្តិការដ៏មានតម្លៃបំផុតរវាងកម្ពុជា និងសហគមន៍អន្តរជាតិ ដែលបានធ្វើការរួមគ្នាដើម្បីស្តារឡើងវិញ នូវឯករា្យ និងអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា និងដើម្បីកសាងប្រទេសឡើងវិញ ឲ្យទៅជាប្រទេស ដែលមានសន្តិភាព ប្រជាធិបតេយ្យ និងវិបុភាព។

សេចក្តីថ្លែងការណ៍សង្កត់ធ្ងន់ថា គោលនយោបាយឈ្នះឈ្នះ របស់ម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបានជោគជ័យក្នុងការលុបបំបាត់ ការគំរាមកំហែងទាំងនេះ នៅពេលក្រុមចុងក្រោយ នៃកម្លាំងឧទ្ទាមខ្មែរក្រហម ត្រូវបានធ្វើសមាហរណកម្ម បញ្ជូលទៅក្នុងកងយោធពលខេមរភូមិន្ទ នៅឆ្នាំ១៩៩៨។ នេះគឺជាជោគជ័យដ៏គួរឲ្យគត់សំគាល់ និងជាប្រវត្តិសាស្ត្រ ក្នុងការបញ្ចប់ និងរំលាយអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម និងប្រែក្លាយតំបន់អបគមន៍ទាំងអស់ មកស្ថិតក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល។

ក្នុងសេចក្តីថ្លែងការណ៍ របស់សមាគមខ្មែរចំនួន៧ នៅប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ បានបញ្ជាក់ឲ្យដឹងថា «ចាប់តាំងពីសង្គ្រាមស៉ីវិលបានបញ្ចប់ កម្ពុជាបានខិតខំប្រឹងប្រែងដ៏ខ្លាំង ដើម្បីសម្រេចបានការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ដែលបានជួយប្រជាជនឲ្យរួចផុតពីភាពក្រីក្រ និងមានកម្រិតជីវភាព កាន់តែល្អប្រសើរឡើង»

ព័ត៌មានលម្អិតសូមអានសេចក្តីថ្លែងការណ៍ របស់សមាគមខ្មែរចំនួន៧ នៅប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ ទាំងស្រុង៖