(កំពត)៖ នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក រួមជាមួយថ្នាក់ដឹកនាំកងទ័ពជើងគោក នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គទាំង៤ជំនាញ នៅមូលដ្ឋានកងពលតូចអន្តរាគមន៍លេខ១១ ស្ថិតក្នុងតំបន់ភ្នំបាក់នឹម ភូមិត្រពាំងឈើទាល ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។

ក្នុងកិច្ចប្រជុំនោះដែរ នាយទាហាន ពលទាហាន ក្នុងកងពលតូចអន្តរាគមន៍លេខ១១ កងទ័ពជើងគោកនៃកងយុទ្ធពលខេមរភូមិន្ទចំនួន ២៩៣នាក់ បានបញ្ចប់វគ្គហ្វឹកហ្វឺនបំប៉ន១វរសេនាតូចយុទ្ធដំណើទ័ព វគ្គបំប៉នឲ្យមេបញ្ជាការកងអនុសេនាតូច កងអនុសេនាធំ និងវគ្គបំប៉ន១កងអនុសេនាធំស៊ើបការណ៍ និងជំនាញបញ្ជូនសារ ប្រកបដោយជោគជ័យ បន្ទាប់ពីបានហ្វឹកហ្វឺនលើជំនាញទាំង៤ អស់រយៈពេល៣ខែមកនោះ។

ក្រោយបញ្ជប់វគ្គហ្វឹកហ្វឺនខាងលើ នាយឧត្តមសេនីយ៍ មាស សុភា រួមជាមួយថ្នាក់ដឹកនាំកងទ័ពជើងគោកបាន ក៏បានអញ្ជើញបិទវគ្គទាំង៤ជំនាញនេះតែម្ដង៕