(ភ្នំពេញ)៖ ទម្ងន់គ្រាប់បែកដែលបានទម្លាក់លើដែនដីខ្មែរក្នុងទសវត្សរ៍ឆ្នាំ៦០ និង៧០ ប្រមាណ ២លាន ៨០ម៉ឺនតោន បានបន្សល់នូវការឈឺចាប់យ៉ាងខ្លាំងនៅក្នុងបេះដូងប្រជាពលរដ្ឋខ្មែរ។ បើទោះបីព្រឹត្តិការនៃការទម្លាក់គ្រាប់បែកនេះ មានរយៈពេលជាង ៤០ឆ្នាំទៅហើយក្តី តែការឈឺចាប់ និងភាពខ្លោចផ្សារនៅបន្តចាក់ឫស្សយ៉ាងជ្រៅក្នុងក្រអៅបេះដូងប្រជាពលរដ្ឋខ្មែរ។

លោក ឡឹក សុធារ ប្រជាពលរដ្ឋខ្មែរម្នាក់រស់នៅក្នុងរាជធានីភ្នំពេញ ក៏បានបង្ហាញពីទម្ងន់ឈឺចាប់ដ៏ខ្លាំងក្លាបំផុតចំពោះទង្វើដ៏ព្រៃផ្សៃរបស់អាមេរិកផងដែរ។ លោក ឡឹក សុធារ បានរំលេចនូវទំហំដ៏សែនឈឺចាប់តាមរយៈអត្ថបទកំណាព្យរបស់លោក ហើយក៏បានផ្ញើមកកាន់អង្គភាពព័ត៌មាន Fresh News ផងដែរ ដោយសង្ឃឺមថា ក្តីឈឺចាប់របស់លោកនឹងបានឭដល់សហរដ្ឋអាមេរិក ដែលជាម្ចាស់នៃគ្រាប់បែកទាំងនេះ។

ក្នុងអត្ថបទកំណាព្យលោក សុធារ បានរៀបរាប់ពីទុក្ខវេទនារបស់ប្រជាពលរដ្ឋ និងភាពខ្ទេចខ្ទាំរបស់ប្រទេសកម្ពុជា ដោយសារទម្ងន់គ្រាប់បែកអាមេរិក។ លោក សុធារ ក៏បានរៀបរាប់ពីភាពអយុត្តិធម៌សម្រាប់កម្ពុជា ដែលរងគ្រោះដោយទម្ងន់គ្រាប់បែកអាមេរិក មិនត្រឹមតែមិនទទួលបានសំណង ឬការជួយសង្រ្គោះនោះទេ បែរជាត្រូវជាប់បំណុលអាមេរិកព្រោះទម្ងន់គ្រាប់បែកនេះទៀតថែមទៀត។

សូមអានអត្ថបទកំណាព្យរបស់លោក ឡឹក សុធារ លាតត្រដាងពីទំហំនៃការឈឺចាប់ខ្លោចផ្សាព្រោះតែទម្ងន់គ្រាប់បែកអាមេរិក៖