(ភ្នំពេញ)៖ ក្រោយពីជោគជ័យខ្លាំង លើស្តុកទី១រួចមក ក្រុមហ៊ុនស្មាតហ្វូនឈានមុខ លំដាប់ពិភពលោក HUAWEI ប្រចាំកម្ពុជា បន្តទទួលកុម្ម៉ង់ទុក ស្តុកទី២ របស់ស្មាតហ្វូនស៊េរីថ្មី កាមេរ៉ា 4 HUAWEI nova 2i តម្លៃត្រឹមតែ ៣២៩ដុល្លារ មានថែមកាដូដ៏កក្រើក តម្លៃដ៏រន្ធត់​ពីថ្ងៃនេះ និងអាចទទួលទូរស័ព្ទបានចន្លោះពីថ្ងៃទី ០៥ ដល់១០ វិច្ឆិកា ២០១៧។

អតិថិជនដែលខកខាន កុម្ម៉ង់ពុំទាន់ស្តុកទី១ របស់ស្មាតហ្វូន HUAWEI nova 2i អាចរួសរាន់ ធ្វើការកក់ទុកមុនសម្រាប់ស្តុកទី ២ ឥឡូវនេះ នៅតាមបណ្តាហាងដែលមានបុគ្គលិកលក់ ឬស្លាកសញ្ញា Huawei ដើម្បីទទួលបាន បទពិសោធន៍ថ្មី បច្ចេកវិទ្យាថ្មី អ្វីដែលថ្មី អ្វីដែលប្លែក និងលេចធ្លោរជាង ស្អាតជាង ល្អជាង ស្តើងជាង ស្រាលជាង ថតរូបច្បាស់ជាង អេក្រង់ច្បាស់ជាង ថាមពលថ្មប្រើបានយូរជាង អ៊ីនធឺណែតលឿនជាង សេវាខ្លាំងកប់ជាង កាដូកដ៏ក្រើកកប់ច្រើនជាង តម្លៃពិសេសជាងស្មាតហ្វូនដ៏ទៃ និងទទួលបានកាដូដ៏កក្រើក​ធំៗ ថែមៗ: (1) ដងថតរូប (Original Selfie Stick), (2) កាសធំពាក់ក្បាល សម្រាប់ស្តាប់តន្ត្រី (Original Big Head Ear Phone), (3) ក្រវិលទម្រទូរសព្ទ (Phone Ring), (4) អាវយឺតកាលីប (5) ស៊ីមស្មាតមួយ និងកពា្ចប់ធំម៉្មងរយៈពេល ១២ សប្តាហ៍ឥតគិតថ្លៃ។

Huawei nova 2i គឺជាកំពូលស្មាតហ្វូនស៊េរីថ្មី កាមេរ៉ា៤ (ភ្លោះមុខ ភ្លោះក្រោយ) ដំបូងគេបង្អស់ ក្រោមរបកគំហើញថ្មី បច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុន Huawei ។ HUAWEI nova 2i ត្រូវបានរចនាឡើងជាមួយនឹង អេក្រង់ធំ ពេញចិត្ត ពេញភ្នែក ពេញគែម 5.9 អ៊ីញ (HUAWEI FullView Display) ច្បាស់ថ្លាឆ្វង់កម្រិត 2K (1080*2160) ងាយស្រួលក្នុងការទស្សនាភាពយន្ត តន្រី្តចម្រៀង យូធូប បណ្តាញសង្គម និងកម្សាន្តគ្មានដែនកំណត់ ពិសេស Live Facebook រឺ Video Calls ច្បាស់កប់ ពេញបេះដូង លង់នឹងរាងស្អាត ស្តើង គែមស្អាត ស្រាល ធន់មាំ ងាយស្រួលកាន់ដោយដៃម្ខាង ជាមួយនឹងសមត្ថភាពកំពូលនៃកាមេរ៉ាភ្លោះមុខ 13MP/2MP ភ្ជាប់ជាមួយនឹង Smart Selfie Toning Flash ឯកទេសអ្នក Selfie មួយគ្មានពីរ អាចផ្តិតយករូបភាពច្បាស់ស្រស់ស្អាត Pro Mode បែបសិល្បៈ portrait, Wide Aperture, Effect, Bokeh ស៊ីវិល័យ និងរស់រវើក។

ចំណែកឯ​កាមេរ៉ាភ្លោះ ខាងក្រោយវិញ 16MP/2MP មានសមត្ថភាពខ្លាំង អាចផ្តិតយករូបភាព បែបសិល្បៈ ស៊ីវិល័យ កម្រិតខ្ពស់ ព្រាលផ្ទៃខាងក្រោយបាន​ស្រស់ស្អាតល្អ (bokeh) និងជួយបន្ថែមពន្លឺ សម្រាប់ទីតាំង ដែលមាន ពន្លឺខ្សោយ ដូចកាមេរ៉ាអាជីព។ HUAWEI nova 2i ត្រូវបានបំពាក់ដោយបន្ទះឈីប Octa-core Kirin 659, មាន រ៉េម (RAM) 4GB និង រ៉ូម (ROM) 64GB ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android-7 ​ជាមួយនឹងថាមពលថ្មធំមហិមា 3,340mAh ស៊ីមពីរ ល្បឿនអ៊ីនធើណិតលឿនកប់ Best 4G LTE Smart Ever ផ្តល់ជូននូវបទពិសោធន៍ថ្មីអស្ចារ្យ កាន់តែលឿន និង អស់កង្វល់រឿងអស់ថ្ម ល្អប្រើ មិនមែនល្អមើល ប្រើអស់ចិត្ត តែមិនអស់ថ្ម។

លោក អែម យុទ្ធូ ប្រធានផ្នែកទីផ្សារជាន់ខ្ពស់ ក្រុមហ៊ុន Huawei ប្រចាំកម្ពុជាបានឲ្យដឹងថា ស្មាតហ្វូនស៊េរីថ្មី កាមេរ៉ាភ្លោះមុខក្រោយ HUAWEI nova 2i កំពុងតែអង្រូនបេះដូងអ្នកប្រើប្រាស់ និងឆក់យកចំណែក​ទីផ្សារ​ស្មាតហ្វូនបានយ៉ាងប្រសើរ។ មកទល់ពេលនេះ សម្រាប់ស្តុកទីមួយ យើងទទួលបានការកក់ទុកមុន យ៉ាងច្រើនលើសលុបហួស​ពីការរំពឹងទុក បើទោះបីជា HUAWEI nova 2i ពុំទាន់បង្ហាញខ្លួនជាផ្លូវការក៏ដោយ អាស្រ័យហេតុនេះទើប Huawei ទទួលកុម្ម៉ង់ទុកមុន ស្តុកទី២ ចាប់ពីថ្ងៃនេះ ដោយអាចទទួលទូរសព្ទ័​ថ្ងៃទី ០៥ ដល់១០ វិច្ឆិកា២០១៧។

គួរបញ្ជាក់ថា រាល់អតិថិជនដែលបានកុម្ម៉ង់ទុកមុន សម្រាប់ស្តុកទី១ នឹងអាចទទួលបានកាដូយ៉ាងច្រើន សន្ធឹកសន្ធាប់ រួមទាំង ស្មាតហ្វូនស៊េរីថ្មី HUAWEI nova 2i កាមេរ៉ា ៤ នៅថ្ងៃទី ២១ដល់ ២៣ តុលា​៕