Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្ទុះឡកម្ដៅ នៅរោងចក្រកាត់ដេរសំលៀកបំពាក់ «ប្រាយស្កាយ» ក្នុងខណ្ឌពោធិ៍សែនជ័យ, កម្លាំងសមត្ថកិច្ច កំពុងចុះជួយអន្ដរាគមន៍

23-10-2017 12:54

(ភ្នំពេញ)៖ នៅមុននេះបន្តិច ពោលវេលាម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ មានករណីផ្ទុះឡកម្ដៅ ដ៏ខ្លាំងក្លាមួយ នៅក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់ «ប្រាយស្កាយ» នៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ការផ្ទុះឡកម្ដៅនេះ គេនៅមិនទាន់ដឹងពីមូលហេតុនៅឡើយនោះទេ។ ទោះបីជាយ៉ាងណា ក្រោយកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុផងដែរ តែមិនទាន់ត្រូវបានអនុញ្ញាត ឲ្យចូលទៅកាន់កន្លែងឡដែលផ្ទុះនោះទេ។

យោងតាមការរៀបរាប់ ពីអ្នករាយការណ៍ព័ត៌មានរបស់ Fresh News នៅកន្លែងកើតហេតុ បានឲ្យដឹងថា ការផ្ទុះឡនេះ គឺមានកម្លាំងខ្លាំងណាស់ ដោយបានធ្វើឲ្យធ្លាយជញ្ជាំងអគារ ដែលផ្ទុកឡកម្ដៅនោះ។

គេនៅមិនទាន់ដឹងថា ករណីផ្ទុះឡកម្ដៅនេះ បណ្ដាលឲ្យមានមនុស្សស្លាប់ ឫរងរបួសយ៉ាងណានៅឡើយនោះទេ។ ព័ត៌មានលម្អិត Fresh News នឹងផ្សាយជូននាពេលបន្ដិចទៀត។

សូមបញ្ជាក់ថា ករណីផ្ទុះឡកម្ដៅ នៅតាមរោងចក្រ ធ្លាប់បានកើតមានជាច្រើនករណីមកហើយ ដែលក្នុងនោះមានករណីខ្លះបណ្ដាលឲ្យ កម្មករស្លាប់ និងរងរបួសផងដែរ៕