(ភ្នំពេញ)៖ គម្រោង Sky Tree Condo នេះ របស់ក្រុមហ៊ុន J&L Property Development ក្រោមទុនវិនិយោគ ចំនួន២៥០លានដុល្លារ នៅលើផ្ទៃដីសរុបទំហំ ៨២៤៨.៩៣ ម៉ែត្រការរ៉េ ដែលមានចំនួ នបីអគារ នឹងមានកម្ពស់៣២ជាន់ រួមមានបន្ទប់សរុបចំនួន១១០៤យូនីត។

នៅពេលដែលអ្នកមានផែនការផ្លាស់ទីលំនៅ អ្នកប្រហែលជាចង់ពិចារណាមើលខុនដូ ដែលមានផាសុខភាព និងជាកន្លែងដែលបង្ហាញពីភាពទាន់សម័យ និងភាពថ្លៃថ្នូររបស់លោកអ្នក។ ក្រុមគ្រួសារខ្នាតតូច ខ្នាតធំ និងឯកត្តជនអាចរកភាពងាយស្រួល នៅពេលពួកគេរស់នៅក្នុងខុនដូ ហើយមានរឿងជាច្រើនដែលត្រូវពិចារណា នៅពេលទិញខុនដូផងដែរ។ ដូចនេះហើយ ប្រភេទខុនដូមួយ ដែលកំពុងសាងសង់បាន៤០% នៅក្នុងតំបន់កំពុងអភិវឌ្ឍន៍នោះ គឺស្កាយទ្រីខុនដូដែលជាជម្រើសដ៏ល្អបំផុត។

ខុនដូស្កាយទ្រី ជាអចលនទ្រព្យ ដែលមានតម្លៃទាក់ទាញបំផុត នៅភាគខាងលិច នៃទីក្រុងភ្នំពេញ ដោយគ្រាន់តែកំណត់បរិមាណទំហំ ដែលលោកអ្នកត្រូវការ ពិនិត្យមើលកន្លែងចតរថយន្ត និងសន្តិសុខរបស់ស្កាយទ្រី ក៏ដូចជាសេវាកម្ម ដែលត្រូវបានផ្តល់ជូន លោកអ្នកប្រាកដជាពេញចិត្ត។ មិនត្រឹមតែអាចទិញសម្រាប់រស់នៅតែប៉ុណ្ណោះទេ ប៉ុន្តែលោកអ្នកអាចទិញទុកជួលបានទៅតាមទំហំផ្សេងៗគ្នា ដែលលោកអ្នកពេញចិត្ត ហើយស្របទៅនឹងថវិកាផ្ទាល់ខ្លួនរបស់អ្នក។

អ្នកអាចចូលទស្សនាតាមបន្ទប់គំរូទៅតាមទំហំផ្សេងៗគ្នានៃបន្ទប់ខុនដូដែលយើងមានតាំងបង្ហាញ។ ការរស់នៅប្រណិតនៅក្នុងខុនដូដ៏ស្រស់ស្អាតគឺជាជីវិតដ៏ស្រស់បំព្រង ពិសេសស្កាយទ្រី ខុនដូមាន៣អគារផ្សេងៗគ្នា ដែលមានបន្ទប់ជាច្រើនសម្រាប់លោកអ្នកធ្វើការជ្រើសរើស ហើយក៏មានគ្រប់ទំហំដែរ ដោយរាល់បន្ទប់នីមួយៗនៃខុនដូ មានបង្កប់នូវប្រព័ន្ធការពារអគ្គីភ័យ មានវេរ៉ង់ដាទូលាយ និងអាចមើលឃើញទេសភាពដ៏ស្រស់ស្អាត នៃទីក្រុងភ្នំពេញនិងទេសភាពទន្លេមេគង្គ។

បន្ទប់នីមួយៗត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត ដើម្បីធ្វើឲ្យអ្នកមានអារម្មណ៍ថា ដូចជានៅផ្ទះ ដោយបន្ទប់ទទួលភ្ញៀវធំទូលាយ ហើយបង្អួចមានប្រព័ន្ធការពារពន្លឺព្រះអាទិត្យ ប្រព័ន្ធសំលេងដែលមិនធ្វើឲ្យមានការរំខាន ពីខាងក្រៅឬខាងក្នុង មិនត្រឹមតែប៉ុណ្ណោះទេ រាល់កញ្ចក់ដែលស្កាយទ្រីប្រើប្រាស់គឺអាចទប់ទល់នឹងការរញ្ជួយដីថែមទៀតផង។ នៅក្នុងបន្ទប់ផ្ទះបាយ មានការរចនាបែបសាមញ្ញ មានភាពងាយស្រូល និងមានគ្រឿ់ងតុបតែងលំអគួរអោយចង់ចំនាយពេលចំអិនអាហារឬក៏ញុំាអាហារជុំគ្នា បន្ទប់គេងមានទំហំទូលាយ និងផ្តល់ជូននូវការដេកលក់ស្កប់ស្កល់ និងប្រកបដោយភាពកក់ក្តៅ។

សម្រាប់ព័ត៌មានលំអិត សូមអញ្ជើញមកទស្សនាការិយាល័យលក់ ដែលមានអាស័យដ្ឋាននៅផ្ទះលេខ KH1 KH2 សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ឬទូរស័ព្ទតាមរយៈលេខ៖ ០២៣ / ០៨១ / ០៨៩ ៩០១៦៨៨៕