(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំងជា​ឧត្តមសេនីយ៍ឯក (ផ្កាយ៣) តាមសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិ។

ជាក់ស្ដែងនៅថ្ងៃទី២២​ ខែតុលា ឆ្នាំ២០១៧ ត្រូវបានបំពាក់ស័ក្ដិជាផ្លូវការ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។

លោកឧត្តមសេនីយ៍ត្រី យិន ចំណាន ស្នងការនគរបាលខេត្តព្រះវិហា​រ ព្រមទាំងស្នងការរង នាយនគរបាល និងពលនគរបាលទាំងអស់ សូមគោរព និងកោតសរសើរយ៉ាងស្ញប់ស្ញែង ព្រមទាំងចូលរួមអបអរសាទរដល់ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ដែលត្រូវបានព្រះមហាក្សត្រ រាជរដ្ឋាភិបាល មានទំនុកទុកចិត្ត ផ្ដល់ជូននៅឋានន្តរសក្តិថ្នាក់ ឧត្ដមសេនីយ៍ឯកជូន។

«សូមឯកឧត្ដម អ៊ុន ចាន់ដា ទទួលបានភាពជោគជ័យជាបន្តបន្ទាប់ទៅទៀត ដើម្បីបន្តដឹកនាំយើងខ្ញុំទាំងអស់គ្នា ដែលជាថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ សម្រេចភាកិច្ចជូនជាតិមាតុភូមិ និងប្រជាជនដោយអស់ពីកម្លាំងកាយចិត្ត។

សូមគោរពជូនពរដល់ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រត្រាបុត្រី សូមបានសមប្រកបតែនឹងភាពរីកចម្រើន ជោគជ័យក្នុងឆាកជីវិត៕