(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំងជា​ឧត្តមសេនីយ៍ឯក (ផ្កាយ៣) តាមសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិ។

ជាក់ស្ដែងនៅថ្ងៃទី២២​ ខែតុលា ឆ្នាំ២០១៧ ត្រូវបានបំពាក់ស័ក្ដិជាផ្លូវការ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ តំណាងមន្ត្រីរាជការទាំងអស់ សូមគោរព និងកោតសរសើរយ៉ាងស្ញប់ស្ញែង ព្រមទាំងចូលរួមអបអរសាទរដល់ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ដែលត្រូវបានព្រះមហាក្សត្រ រាជរដ្ឋាភិបាល មានទំនុកទុកចិត្ត ផ្ដល់ជូននៅឋានន្តរសក្តិថ្នាក់ ឧត្ដមសេនីយ៍ឯកជូន។

«សូមឯកឧត្ដម អ៊ុន ចាន់ដា ទទួលបានភាពជោគជ័យជាបន្តបន្ទាប់ទៅទៀត ដើម្បីបន្តដឹកនាំយើងខ្ញុំទាំងអស់គ្នា ដែលជាថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ សម្រេចភាកិច្ចជូនជាតិមាតុភូមិ និងប្រជាជនដោយអស់ពីកម្លាំងកាយចិត្ត។

សូមគោរពជូនពរដល់ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រត្រាបុត្រី សូមបានសមប្រកបតែនឹងភាពរីកចម្រើន ជោគជ័យក្នុងឆាកជីវិត៕