(ភ្នំពេញ)៖ ប្រតិភូនាវាយុវជនកម្ពុជា នៅយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ បានចាកចេញពីមាតុភូមិកំណើតរបស់ខ្លួន ធ្វើដំណើរទៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីចូលរួមកម្មវិធី នាវាយុវជនអាស៉ីអាគ្នេយ៍ និងជប៉ុន លើកទី៤៤ រយៈពេល៥២ថៃ្ង ចាប់ពីថៃ្ងទី២៣ ខែតុលាដល់ថៃ្ងទី១៣ ខែធ្នូ ឆ្នាំ២០១៧។

លោក ស៊្រាង គឹមលី ប្រធានសមាគមនាវាយុវជនអាស៉ីអាគ្នេយ៍កម្ពុជា បានបញ្ជាក់ថា ការចាកចេញពីកម្ពុជា របស់ប្រតិភូនាវយុវជនកម្ពុជានេះ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាល ជំនាញរយៈពេល៣ខែរួចមក ដែលជាឱកាសឲ្យយុវជនកម្ពុជាទាំង២៩នាក់ ទទួលបាននូវការចែករំលែកចំណេះដឹងគ្រប់ជ្រុងជ្រោយ និងការរៀបចំខ្លួន ទាំងកក្តាចំណេះដឹង ស្មារតី សម្ភារៈ ដើម្បីស័ក្តិសមជាតំណាងរបស់ព្រះរាជាណាចក្រកម្ពុជា។

លោកប​ន្តថា ក្រៅពីទទួលការបណ្តុះបណ្តាលរយៈពេល៣ខែនេះហើយ យុវជនទាំង២៩នាក់ ពួកគាត់ចូលជួបសំណេះសំណាល និងទទួលយកអនុសាសន៍ ណែនាំយ៉ាងច្រើន ពីប្រុមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងបណ្តាប្រមុខដឹងនាំតាមក្រសួងស្ថាប័ននានាផ្សេងៗ ដែលធ្វើជាតំណាងដ៏ស័ក្តិសមរបស់កម្ពុជា ក្នុងឆាកជប៉ុន-អាស៊ាន ដើម្បីបង្ហាញនូវការអភិវឌ្ឍន៍ និងមោទនភាពជាតិខ្មែរជូនប្រទេសជាតិ។

លោក ស៊្រាង គឹមលី បានថ្លែងថា ការចេញទៅចូលរួម ក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន នៅឆ្នាំ២០១៧នេះ ប្រតិភូនាវាយុវជនកម្ពុជា នឹងទទួលបាននូវជំនាញអភិវឌ្ឍន៍ខ្លួន ជាពិសេសជំនាញទន់ (Soft Skill)។

លោក ហោ សំណាង អនុប្រធានសមាគមនាវាយុវជនអាស៉ីអាគ្នេយ៍កម្ពុជា បានបញ្ជាក់ថា នៅឆ្នាំ២០១៧នេះ ប្រទេសកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះជាថ្មីម្តងទៀត ទទួលកម្មវិធីនាវាយុវជនអាស៉ីអាគ្នេយ៍ និងជប៉ុន លើកទី៤៤ ចាប់ពីទី១០ ដល់​១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលក្នុងកម្មវិធីនេះសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងផ្តល់កិត្តិយសទទួលជួបប្រតិភូយុវជនទាំង៣៧០នាក់ នៅវិមានសន្តិភាព នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧។

សូមជម្រាបថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន នៅឆ្នាំ២០១៧នេះ មានរយៈពេល៥២ថ្ងៃ ដែលនឹងចាប់ចេញដំណើរពីថ្ងៃទី២៣ ខែតុលា ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧។ នាវា Nippon Maru និងចូលចត នៅក្នុងប្រទេសចំនួន៥៖ ជប៉ុន កម្ពុជា ថៃ ម៉ាឡេស៉ី និងឥណ្ឌូនេស៉ិ ចុងក្រោយត្រឡប់ទៅទីក្រុងតូក្យូវិញ ដើម្បីធើ្វពិធីលាគ្នា។

តាមរយៈកម្មវិធី នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុននេះ បានផ្តល់ឱកាសដល់ប្រទេសកម្ពុជា ក្នុងបង្ហាញនូវប្រពៃណី វប្បធម៌របស់ខ្លួនដល់យុវជនមក ពីបណ្តាលប្រទេសអាស៊ាន និងជប៉ុន។ ហើយនៅក្នុងឆ្នាំនេះដែល ប្រតិភូយុវជនកម្ពុជា បានជ្រើសរើសយកនូវប្រធានបទ ស្តីពី ការស្លៀកពាក់ និង ការតុបតែង ដោយបង្កើតខ្សែវីដេអូមួយ រួមទាំងការសំដែងរយៈពេល៣០នាទី នៅលើនាវា ដែលបង្ហាញពីការស្លៀកពាក់តុបតែង ចាប់ពីសម័យ ហ្វូណន ចេនឡា ចតុមុខ សម័យអង្គរ ឧត្តុង្គ សម័យទស្សវត្សទី៦០ និងរហូតមកដល់បច្ចុប្បន្ននេះ៕