(តាកែវ)៖ ដើម្បីលើកទឹកចឹត្តដល់សិស្សដែលបានប្រឹងប្រែងរៀនសូត្រនិងចង់ដឹងពីសុខទុក្ខលោកគ្រូ អ្នកគ្រូ ក្រុមការងារចុះជួយក្រុងដូនកែវ ដែលដឹកនាំដោយលោក ហូ វិចិត្រ ជាប្រធានក្រុមការងារអមដំណើរ ដោយ លោក សុខ ខាវ៉ាន់ លោក លុយ ចណ្ណា លោក លាង ឆាលី លោក ហ៊ុន សុខា លោក កៅ ធារ៉ូ លោកស្រី ឆាយ វណ្ណនឿន លោកស្រី មាស សាឯមដានី និងលោក អ៊ូច ភា។
នៅព្រឹកថ្ងៃអាទឹត្យ ទី ២២ ខែ តុលា ឆ្នាំ ២០១៧នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្ស ថ្នាក់ទី១២និងលោកគ្រូអ្នកគ្រូវិទ្យាល័យជា ស៊ីម តាកែវ និង វិទ្យាល័យឈើទាល ព្រមទាំងបានលើកទឹកចិត្តតាមរយៈការផ្ដល់ម៉ូតូមួយគ្រឿង ដល់សិស្សដែលបានប្រឡងជាប់និទ្ទេស A នៅក្នុងក្រុងដូនកែវថែមទៀតផង។
ថ្លែងនៅចំពោះមុខលោកគ្រូអ្នកគ្រូ សិស្សានុសិស្សនិងសិស្សជាប់និទ្ទេស A លោក សុខ ខាវ៉ាន់ អនុប្រធានក្រុមការងារចុះជួយក្រុងដូនកែវបាន សំដែងអបអសារទចំពោះយុវសិស្សវិទ្យាល័យជា ស៊ីម តាកែវ នៅ ច័ន្ទសេរីវុធ ដែលបានប្រឹងប្រែងរៀងសូត្ររហូតបានប្រឡងជាប់និទ្ទេស A ។ នេះជាការលើកមុខមាត់ដល់អាណាព្យាបាល លោកគ្រូ អ្នកគ្រូ សាលានិងក្រុងដូនកែវទាំងមូលផងដែរ។
ក្រៅពីបានសំដែងការអបអរសាទដល់សិស្សជាប់និទ្ទេស A លោក សុខ ខាវ៉ាន់ ក៏បានអ្វើការលើកទឹកចិត្តសិស្សដែលប្រឡងធ្លាក់បាក់ឌុប មិនត្រូវអស់សង្ឃឹមនិងចាត់ទុកថា ជាបរាជ័យនៅក្នុងជិវិតនោះទេ ពោលគឺយើងត្រូវខិតខំប្រឹងប្រែងរៀនសូត្រសារជាថ្មី និងចាត់ទុកការប្រឡងធ្លាក់នេះ ជាបទពិសោធន៏សម្រាប់ថ្ងៃអនាគត។ ម្យ៉ាងទៀតលោកគ្រូអ្នកគ្រូទាំងអស់ត្រូវចេះលើកទឹកចិត្ត សិស្សនិងជួយបង្រៀនគាត់អោយបានល្អ ប្រសើរជាងមុខដើម្បីធ្វើយ៉ាងណាអោយ គាត់ប្រឡងបាក់ឌុបជាប់នៅឆ្នាំបន្ទាប់ទៀត។
លោក ហូ វិចិត្រ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយក្រុងដូនកែវ បានជម្រុញអោយសិស្សានុសិស្សទាំងអស់ ត្រូវប្រឹងប្រែងរៀនសូត្រអោយបានពូកែ ដើម្បីងាយស្រួលនៅក្នុងការរៀននៅមហាវិទ្យាល័យ ហើយម្យ៉ាងទៀតការប្រឹងប្រែងរៀនសូត្រ ក៏ដើម្បីអនាគតយើងនិងក្រុមគ្រូសារបានល្អប្រសើរជាពិសេសបានចូលរួមនៅក្នុងការកសាងអភិវឌ្ឍន៍ ប្រទេសជាតិអោយកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត។
នៅក្នុងឱកាសនោះលោក ហូ វិចិត្រ ក៏បានប្រកាសផ្ដល់ថវិកាចំនួន៥ពាន់ដុល្លារ ពីក្រុមគ្រួសាររបស់សម្តេចវិបុលញ្ញា សុខ អាន ដល់មូលនិធិសមាគមគ្រូបង្រៀនសម្តេចវិបុលបញ្ញា សុខ អាន ក្រុងដូនកែវ៕