(មីយ៉ាន់ម៉ា)៖ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងនាមជាប្រធានផ្លាស់វេន រដ្ឋមន្ត្រីទទួលបន្ទុកផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់អាស៊ាន បានអញ្ញើញចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន លើកទី១៧ ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុង Nay Pyi taw នៃប្រទេសមីយ៉ាន់ម៉ា និងបានផ្ទេរការដឹកនាំជូនដល់លោកបណ្ឌិត Myo Thein Gyi រដ្ឋមន្ត្រីក្រសួងអប់រំ នៃប្រទេសមីយ៉ាន់។

កិច្ចប្រជុំមានខ្លឹមសារដូចខាងក្រោម៖
-ពិនិត្យមើលវឌ្ឍនភាពការងារផ្នែក វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍(STI) ដែលបានអនុវត្តកន្លងមក
-ការពិភាក្សា ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពផ្នែក STI
-ការបង្កើតមជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យាអាស៊ាន-ការកៀរគររកជំនួយពីដៃគូអភិវឌ្ឍ
-ពង្រីកកិច្ចសហប្រតិបត្តិការផ្នែក STI តាមរយៈកម្មវិធីផ្លាស់ប្តូរមន្ត្រីវ័យក្មេង ជាមួយប្រទេស ចិន ជប៉ុន កូរ៉េ និង ជាមួយដៃគូអភិវឌ្ឍ
-រដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ និង បច្ចេកវិទ្យាទាំងអស់ បានឯកភាពពង្រឹងការគាំទ្របន្ថែម ក្នុងវិស័យ សហគ្រាសធុនតូច និងមធ្យមអាស៊ានឲ្យកាន់តែរឹងមាំ និងស្វែងរកជំនួយពីដៃគូនានា
-បានអនុម័តនូវផែនការសកម្មភាព ស្តីអំពី STI
-បានឯកភាពគាំទ្រលើសេចក្តីប្រកាសអាស៊ាន ស្តីពីនវានុវត្តន៍ ដើម្បីដាក់ជូនទៅក្រុមប្រឹក្សាសេដ្ឋកិច្ចអាស៊ាន ពិនិត្យ និងសម្រេច ក្នុងកិច្ចប្រជុំកំពូល នៅប្រទេសហ្វីលីពីន នាចុងឆ្នាំ ២០១៧ ខាងមុខនេះ៕