(ភ្នំពេញ)៖ គម្រោងខុនដូ Ocean City Condomnimum កម្ពស់៣១ជាន់ លំដាប់ផ្កាយ៤ មាន៤០៨ Unit នឹងលេចរូបរាង នៅកណ្ដាលទីក្រុងទេសចរណ៍ ខេត្ដព្រះសីហនុ ខណៈដែរ កំពុងតែសាងសង់ យ៉ាងរលូន ដោយបុកគ្រឹះបាន៧០%ហើយ និងបានចាប់បើកលក់ជាបណ្ដើរៗហើយ ដែលគម្រោងនេះ ប្រើរយៈពេលជាង៣ឆ្នាំ ដូចនេះខុនដូដ៏ប្រណិតនេះ នឹងលេចរូបរាង ក្នុងឆ្នាំ២០២០ ខាងមុខ។

លោកស្រី ណាំង គង្គា តំណាងផ្នែកលក់នៃគម្រោងខុនដូ Ocean City Condomnimum បានថ្លែងថា «គម្រោងនេះ គម្រោងមួយដ៏ធំ ស្ថិតលើទីតាំងដ៏ល្អ ក្នុងទឹកដីខេត្ដព្រះសីហនុ គឺស្ថិតនៅជិតផ្សារលើ ដោយក្នុងនោះយើងមាន Supermall Shopping Comelex មានចំនួន៥ជាន់ មានភោជនីដ្ឋាន ផ្សារទំនើប ហាងកាហ្វេ តូបលក់សម្ភារៈគ្រប់ផ្សេង ពិសេសក៏មាននូវរោងភាពយន្ដផងដែរ ។លើសពីនេះ មានកន្លែងហែលទឹក ហាត់ប្រាណ ស្ទីមសូណា ការិយាល័យ សម្រាប់កន្លែងចតរថយន្ដ ធំទូលាយ»

លោកស្រីណាំង គង្គាបន្ដថា «ចំនុចពិសេសខុនដូយើងវិញ មិនមែនស្ថិតនៅត្រង់តែទីតាំងល្អតែមួយមុខនោះទេ គឺរចនាបថឡើងយ៉ាងទំនើបទាន់សម័យ ប្រកបដោយគុណភាពខ្ពស់ តាមស្ដង់អន្ដរជាតិ ដែលធ្វើឲ្យការរស់នៅរបស់អតិថិជន ពោរពេញដោយភាពស៊ីវីល័យ ស្រស់ស្រាយពេលដែលមើលពីលំនៅឋាន ឃើញសមុទ្រដ៏ធំល្វឹងល្វើយ ជាមួយឆ្នេរខ្សាច់សមុទ្រដ៏ស្អាត ប្រវែងប្រមាណ៣៥គីឡូម៉ែត្រ រម្មណីយដ្ឋានធម្មជាតិ ដីកោះ សួនឧទ្យានជាតិរាម និងរមណីយដ្ឋានធម្មជាតិជាច្រើនទៀត ។លើសពីនោះក៏មានភោជនីយដ្ឋាន រង្គសាល កាស៊ីណូ និងទីកន្លែងសម្រាប់កំសាន្តជាច្រើនទៀត ដែលអាចបង្កលទ្ធភាព និងសុវត្ថិភាពសម្រាប់ភ្ញៀវជាតិ អន្តរជាតិមកទស្សនា »

លោកស្រីតំណាងផ្នែកលក់នៃគម្រោងខុនដូនេះ បានថ្លែងទៀតថា បច្ចុប្បន្នមានការរីកចម្រើន លើវិស័យទេសចរណ៍ បានរួមចំណែកលើកស្ទួយ កំរិតជីវភាពពលរដ្ឋប្រមាណ ២-៣ភាគរយ ដែលបាននឹងកំពុងស្រូបយកកំរៃចំណូលពីការអភិវឌ្ឍន៍នេះផងដែរ ។នេះដោយសារប្រទេសកម្ពុជាមានសុខសន្តិភាព សុវត្ថិភាព មានបរិស្ថានល្អ និងអំណោយផលក្នុងការវិនិយោគ ទើបធ្វើឲ្យក្រុមហ៊ុនបរទេសជាច្រើន មានការចាប់អារម្មណ៍ ចង់បណ្តាក់ទុននៅកម្ពុជាយើងនេះ ។ជាក់ស្ដែង ក្នុងនោះក៏មានក្រុមហ៊ុន Supermall Shopping Complex CO,.LTD ផងដែរ ដែលបាន បណ្តាក់ទុនវិនិយោគលើគម្រោងដ៏ធំ លើផ្ទៃដីទំហំសរុបចំនួន៣,៦០៥ម៉ែត្រការ៉េ  ដែលមានផ្សារទំនើប និងខុនដូរ ដែលមានកម្ពស់៣១ជាន់នេះ ។

គួររម្លឹកកាលពីថ្ងៃទី១៩​ ខែតុលាថ្មីៗនេះ មានការចុះហត្ថលេខាលើការសាងសង់ របស់ក្រុមហ៊ុន Supermall Shopping Complex CO,.LTD ក្នុងការសម្រេចជ្រើសរើសយកក្រុមហ៊ុន Construction Company CHINA GUO FA CO,LTD មកធ្វើការសាងសង់សំណង់ខុនដូររបស់ខ្លួន ឲ្យមានភាពរឹងមាំស្របតាមស្តង់ដាអន្តរជាតិ ដើម្បីជូនដល់អតិថិជនដែលបានគាំទ្រដល់ក្រុមហ៊ុន Supermall Shopping Complex CO,.LTD ឲ្យមានភាពជឿជាក់ និងភាពកក់ក្តៅថែមមួយកម្រិតទៀតផងដែរ ៕