(ភ្នំពេញ)៖ ការប្រឡងជ្រើសរើសជើងឯកអុកចត្រង្គ បានចាប់ផ្តើមហើយ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧នេះ ក្រោមកិច្ចរៀបចំពីគណៈកម្មកាសហពន្ធ័កីឡាជាតិ អុកចត្រង្គកម្ពុជា។

លោក គុជ គឹមឡុង ប្រធានសហពន្ធ័កីឡាជាតិ អុកចត្រង្គកម្ពុជា បានប្រាប់បណ្តាញអ្នកសារព័ត៌មានថា ការប្រកួតនេះជាផ្នែកមួយនៃវប្បធម៌ សិល្បៈ និងកីឡាអុកចត្រង្គនេះ មានកំណើតមកជាប្រវត្តិសាស្ត្រខ្មែរហើយ យើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាកេរ្តិ៍ដំណែលនេះ ដើម្បីទទួលបានបេក្ខភាពដែលឆ្នើម គឺត្រូវធ្វើឡើងតាមរយៈប្រឡងជ្រើសរើសរកបេក្ខភាពដែលមានប្រាជ្ញាឈ្លៀសវៃជាងគេ។

 លោកបន្តថា ជាមោទនភាពកីឡាអុកចត្រង្គនេះត្រូវបានជ្រើសយកទៅប្រកួតជាអន្តរជាតិនៅក្នុង អាស៊ានហ្គេមនៅឆ្នាំ២០២៣ខាងមុខ ហើយកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតនោះផងដែរ។

ទាក់ទងដល់បច្ចេកទេសនឹងការប្រឡង ត្រូវបានលោក គុជ គឹមឡុង ប្រធានសហពន្ធ័កីឡាជាតិអុកចត្រង្គ បញ្ជាក់ថា បេក្ខភាពចូលរួមប្រគួតជ្រើសជើងឯកមានចំនួន ១៤០នាក់ មាន៧ក្រុម ក្ន្ងងមួយក្រុមមាន៣នាក់ ពោលគឺវិលជុំជ្រើយយក១៨នាក់ ដើម្បីឈានដល់ជ្រើសបានជើងឯក លេខ១ ដល់លេខ៣ មុនការប្រកួតអាស៊ាន ហ្គេមមកដល់នៅពេលឆាប់ៗខាងមុខនេះ។

ដំណើរប្រឡងជ្រើសរើសជើងឯកអុកចត្រង្គនេះនឹងប្រព្រិត្តទៅពេញមួយថ្ងៃ ដោយយោងទៅលើបេក្ខភាពមានចំនួនច្រើនរហូតដក់១៤០នាក់៕