(ភ្នំពេញ)៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងក្នុងវិស័យកីឡា នឹងទទួលបានការគាំទ្រ នឹងឧបត្ថម្ភពី ក្រុមហ៊ុនឆ្នោតកីឡាជាតិយ៉ាងពេញទំហឹង នឹងឧបត្ថម្ភព្រឹត្តិការណ៍កីឡាក្នុងស្រុក និងអត្តពលិកជាតិថ្ងៃទី២០ម្សិលមិញនេះ ក្រុមហ៊ុនឆ្នោតកីឡាជាតិ បានរៀបចំពីធីជួបជុំញុំាអាហារជាមួយអត្តពលិកថ្នាក់ជាតិ១៥រូប រួមមានកីឡាការនី ស៊ន ស៊ីវម៉ី កីឡាការនី កៅ លី និងមានការចូលរួមពីគ្រូបង្វឹក និងអ្នកដទៃទៀត។

លោកឧកញ៉ា ឈិន យ៉ុងសៀង ប្រធានក្រុមហ៊ុនឆ្នោតកីឡាជាតិ បានថ្លែងថា ពិធីជប់លៀងពិសារអាហារនាពេលនេះ ដើម្បីបង្កើនភាពជិតស្និទ្ធ ជាមួយអត្តពលិកកម្ពុជា និងគ្រូបង្វឹក ធ្វើឲ្យចំណងមិត្តភាពកាន់តែស៊ីជម្រៅ​ជាមួយវិសយ័កីឡានឹងរៀនពីស្មារតីក្នុងការតស៊ូ និងការសហប្រតិបត្តិការល្អ។

លោក ឧកញ៉ា ឈិន យ៉ុងសៀង ក៏បានលើកទឹកចិត្តដល់អត្តពលិកទាំងអស់ឲ្យខិតខំប្រឹងប្រែងជាប្រចាំដើម្បីទទួលបានភាពជោគជ័យ។ លោកនឹងមានការផ្តល់ជារង្វាន់ដល់ អត្តពលិកឆ្នើមនៅក្នុងការប្រកួតអន្តរជាតិ។ ថ្ងៃនៃពិធីជប់លៀងអត្តពលិក និងបុគ្គលិកក្រុមហ៊ុនឆ្នោតកីឡាជាតិ បានប្រមូលផ្តុំគ្នាជាគ្រួសារតែមួយ។ ក្រុមហ៊ុនឆ្នោតកីឡាជាតិ ត្រូវបានអនុម័ត ដោយក្រសួងពាក់ព័ន្ធសម្រាប់ការចែកចាយរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងប្រមូលថវិកាសម្រាប់អភិវឌ្ឍវិសយ័កីឡា។ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ លោកឧកញ៉ាឈិន យ៉ុងសៀង បានបញ្ជាក់ថា ក្រុមហ៊ុនឆ្នោតកីឡាជាតិតែងតែចងចាំនូវការគាំទ្រ នៃកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ ដែលទទួលបាន ជោគជ័យនៅក្នុងបេសកកម្មរបស់កម្ពុជា ជានិច្ចកាលដើម្បីឧបត្ថមព្រឹត្តិការណ៍កីឡាផ្សេងៗ នៅក្នុងប្រទេសកម្ពុជា ដូចវិសយ័កីឡាទូទាំងប្រទេស ការរត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិជាដើម សង្ឃឹមថានឹងខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ការអភិវឌ្ឍកីឡានៅក្នុងប្រទេសកម្ពុជា។

សព្វថ្ងៃនេះ ក្រុមហ៊ុនឆ្នោតកីឡាជាតិ គឺជាក្រុមហ៊ុនតែមួយគត់ដែលបានសហការជាមួយគណៈកម្មាធិការ​ជាតិអូឡាំពិកកម្ពុជាមិនតែប៉ុណ្ណោះក្រុមហ៊ុន ​ក៏បានចូលរួមលើកស្ទួយកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ដូច្នេះការជាវឆ្នោតកីឡាជាតិ ក៏ដូចជាទ្រទ្រង់វិស័យកីឡាជាតិ ជាពិសេសដើម្បីបង្កើតកំណត់ត្រាថ្មីដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមផងដែរ៕